ដោយត្រូវបានដាក់ពង្រាយនៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាផ្នែកមួយនៃបេសកកម្ម CLEMENCAU25 របស់ប្រទេសបារាំង នាវាចម្បាំង និងនាវាមុជទឹកវាយប្រហារដំណើរការដោយថាមពលនុយក្លេអ៊ែរបានទៅដល់ឆ្នេរសមុទ្រនៃរដ្ឋហ្គូអា(Goa)ភាគខាងលិចរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍៤ មករា មុនពេលសមយុទ្ធកងទ័ពជើងទឹករួមគ្នា។
ឧត្តមនាវីឯកលោក ចាក ម៉ាឡាដ (Jacques Mallard) មេបញ្ជាការកងនាវាផ្ទុកយន្តហោះបារាំង បាននិយាយថា គោលបំណងនៃសមយុទ្ធទ្វេភាគីប្រចាំឆ្នាំ វ៉ារូណា (Varuna) គឺដើម្បីអភិវឌ្ឍអន្តរប្រតិបត្តិការរវាងកងទ័ពជើងទឹករវាងប្រទេសទាំងពីរ និងដើម្បីរៀបចំក្រុមនាវិក ក្នុងការដោះស្រាយជាមួយបរិយាកាសគំរាមកំហែងជាច្រើន ។
ក្រុមនាវាផ្ទុកយន្តហោះបារាំង (CSG) រួមមាន នាវាផ្ទុកយន្តហោះ FNS Charles De Gaulle កងនាវាអាកាស និងនាវាដឹកអ្នកដំណើរ ដូចជានាវាចម្បាំង និងនាវាផ្គត់ផ្គង់ ត្រូវបានដាក់ពង្រាយនៅកំពង់ផែ ម៊រហ្គូម៉ៅ (Morgumao នៃរដ្ឋឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌាមួយនេះ៕

