ទីក្រុង Ashiya បានប្រកាសកាលពីថ្ងៃសៅរ៍ទី ៤ ខែមករាថា ស្ត្រីជនជាតិជប៉ុន មានឈ្មោះថា Tomiko Itooka ដែលជាមនុស្សចាស់ជាងគេបំផុតលើពិភពលោក បានទទួលមរណភាពក្នុងវ័យ១១៦ឆ្នាំ។
អភិបាលក្រុងភាគខាងត្បូងរបស់ប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកយាយ Itooka ដែលមានកូន៤ នាក់ និងចៅ ៥ នាក់បានស្លាប់កាលពីថ្ងៃទី ២៩ ខែធ្នូនៅឯផ្ទះថែទាំមនុស្សចាស់ដែលលោកយាយបានរស់នៅតាំងពីឆ្នាំ២០១៩ មក ។
លោកយាយបានកើតនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩០៨ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង Osaka ជិត ទីក្រុង Ashiya ៤ខែមុនពេលរថយន្ត Ford Model T ត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិក។
លោកយាយItooka ត្រូវបានគេទទួលស្គាល់ថាជាមនុស្សចាស់ជាងគេនៅលើពិភពលោកបន្ទាប់ពីការស្លាប់របស់លោកយាយ Maria Branyas Morera របស់ប្រទេសអេស្ប៉ាញ កាលពីខែសីហាឆ្នាំ២០២៤ ក្នុងវ័យ១១៧ឆ្នាំ។
អភិបាលក្រុង Ashiya បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកយាយ Itooka បានផ្តល់ឱ្យយើងនូវភាពក្លាហាន និងក្តីសង្ឃឹមតាមរយៈជីវិតដ៏យូរអង្វែងរបស់គាត់៕

