ប្រជានេសាទសប្បាយចិត្ត ខណៈត្រីចាប់ផ្ដើមសម្បូរម្ដងទៀត នៅចន្លោះថ្ងៃទី២ ដល់១០ ខែមករា ឆ្នាំ២០២៥

2025/01/05 09:52:52 pm        491

កំពង់ឆ្នាំង៖ ប្រជានេសាទលក្ខណៈគ្រួសារបានសំដែងការសប្បាយចិត្តខ្លាំង ខណៈត្រី​ទឹកសាប​បាន​សម្បូរ​ម្តង​ទៀត ដោយពួកគាត់ដាក់មងត្រូវចាប់ពី៤០ទៅជាង១០០គីឡូក្រាមក្នុងមង១ត្បូង ។ ដោយឡែកយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចេញផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ​២០២៥ បានអំពាវនាវឱ្យពលរដ្ឋរួសរាន់ទិញត្រី ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ទុកសម្រាប់​បរិភោគ​។

ប្រជានេសាទលក្ខណៈគ្រួសារបានអោយដឹងថា ត្រីឆ្នាំនេះ សម្បូរជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំ​ទៅ​ក្នុង​ខ្នើត​ដែល​ត្រូវបែបនេះ ដាក់បានចន្លោះពី២០ទៅ៤០គីឡូក្រាមប៉ុណ្ណោះក្នុងមង១ត្បូង តែ​ឆ្នាំ​នេះ​ក្នុង​មង​១​ត្បូង អាចជាប់ត្រីចាប់ពី៤០ទៅជា១០០គីឡូក្រាម ទៅតាមតំបន់ក្នុងដែនទន្លេសាប នៃ​ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ពួកគាត់បានលក់ចេញក្នុង១គីឡូក្រាមបានតម្លៃ២០០០រៀល អោយ​ទៅ​អ្នក​ធ្វើ​ត្រីឆ្អើ និងអ្នកធ្វើប្រហុក។ ឆ្នាំនេះប្រជានេសាទទាំងអស់ បានសំដែងនូវទឹក​ចិត្ត​សប្បាយ​រីករាយ និងសំណូមពរអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមត្ថកិ​ច្ច​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល​កំពង់​ឆ្នាំង និងខ័ណ្ឌរដ្ឋបាលជលផលនៃខេត្តជាប់បឹងទន្លេសាប បង្កើនការបង្ក្រាបអោយបានច្រើន ដើម្បី​ផលមច្ឆាជាតិបានសម្បូរឡើងវិញ និងមាននិរន្តរភាពតទៅ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា ទិន្នផល​ត្រី​ក្នុង​ដែន​ទន្លេ​សាបខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានកើនឡើងជាងរាល់ឆ្នាំ ហើយពូជត្រីដែល​យើង​មិន​បាន​ឃើញ​ពី​មុន ក៏មានវត្តមាននៅក្នុងខ្នើតខែធ្នូ ឆ្នាំ២០២៤ និងខ្នើតខែមករា ឆ្នាំ២០២៥នេះ។ កត្តា​ទាំង​នេះ គឺមកពីសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាក់​ថ្នាក់ ដោយមានបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងនោះ បាននាំគ្នាចុះបង្ក្រាបដូចភ្លៀងរលឹម និង​បាន​ធ្វើ​អោយផលត្រីកើនឡើង។

ថ្មីៗនេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់​បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងមួយចំនួនដែលធ្លាប់ធ្វើ ហើយអាជ្ញាធរមូលដ្ឋាន ឬ​សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និង​ដឹក​ជញ្ជូន​ផលិតផលត្រី«ត្រូវ»នេះដែរ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm