សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខ សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

2025/01/05 10:49:02 pm        488

នាព្រឹកថ្ងៃទី៥ ខែមករា ដើមឆ្នាំថ្មី ឆ្នាំសកល២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ អញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុង​ពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែល​ពោពេញ​ទៅ​ដោយភាពកក់ក្តៅនេះសម្តេចធិបតី ហ៊ុនម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយ​នឹក​រលឹក​ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុង​សិក្សា​នៅ​ទី​នេះ​ទាំ​ង​អស់។ ក្នុងនោះសម្តេចបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀ​ន​សូត្ររ​បស់​ប្អូនៗ​ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។ សម្តេច​មាន​ប្រសាសន៍​ថា នេះជាលើកទី៤ហើយ ដែលបានអញ្ជើញម​ក​ជួប​ផ្ទាល់​ជាមួយ​ក្មួយៗ​សិស្សានុសិស្សនៅ​ទីនេះ។ សម្តេចអោយដឹងថាកន្លងៗមកសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោកតែងតែអញ្ជើញមកជួបប្អូនៗ និងជួយឧបត្ថម្ភគាំទ្រជាសម្ភារៈសិក្សា គ្រឿង​ឧប​ភោគបរិភោគ និងថវិកាជាប្រចាំដល់ក្មួយៗ ដែល​មាន​ពិការ​ភាព​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេ​ញថ្មី​នេះ​។ ក្នុងឱកាសឆ្នាំថ្មីនេះដែរ ដើម្បីលើកចិត្តដល់ក្មួយៗសិស្សានុសិស្សពិការភ្នែកនិងគថ្លង់ សម្តេច និងលោកជំទាវបណ្ឌិត ក៏គ្រោងនិងរៀបចំដំណើរកម្សាន្តជូនដល់ក្មួយៗ ទៅលេង​នៅ​ខេត្ត​ព្រះសីហនុផងដែរ នាពេលឆាប់ៗខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធីនារី​កម្ពុជា មានប្រសាសន៍ថា នៅក្នុងវិទ្យាល័យនេះមានសមាជិកាកាយឫទ្ធិនារីកម្ពុជាចំនួន៦៣នាក់ ដោយ​នៅក្នុងខែមករា ២០២៥នេះ សមាគម និងមានបើកវគ្គបណ្តុះបណ្តាជូនដល់ក្មួយៗ ដែល​ជា​សមាជិកាទៅតាមជំនាញផ្សេងៗ ដែលក្មួយៗចង់ចេះផងដែរ។

លោក ម៉ៅ ផាត នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីបានឱ្យដឹងថា វិទ្យាល័យ​នេះ​បង្កើត​ឡើង​ជា​ដំបូង​ក្នុងឆ្នាំ១៩៩៤ មានឈ្មោះជាអង្គការគ្រួសារថ្មី ក្នុងគោលបំណង​ចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅជំរំភៀសខ្លួនសាយធូ ដើម្បីធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញ។ ក្រោយមកអង្គការគ្រួសារថ្មី ក៏ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្លាយជាសាលាសម្រាប់ថែរក្សា និងបណ្ដុះបណ្ដាលកុមារកំព្រា ដែលមានពិការភាព រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាលាក៏បានប្តូរឈ្មោះមកជា «វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី» វិញ ដោយផ្ទេរការគ្រប់គ្រង មកនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ លោកនាយករូបនេះបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិ បតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។ លោកនាយកបានបញ្ជាក់បន្ថែមថាកន្លងមកក្មួយៗ កុមារពិការភ្នែក និងកុមារគរថ្លង់នៅទីនេះ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត តែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារ សម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ តាមរយៈក្រុមគ្រូពេទ្យ TYDA ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងវិទ្យាល័យនេះ។

សូមបញ្ជាក់ថាក្រៅពីការជួបសួរសុខទុក្ខសំណេះសំណាល សម្តេច និងលោកជំទាវបណ្ឌិត បានរៀបចំអាហារថ្ងៃត្រង់មួយពេល និងផ្តល់អំណោយមនុស្សធម៌មួយចំនួនរួមមាន៖ លោកគ្រូអ្នកគ្រូ ១២៩នាក់ ក្នុងម្នាក់ៗថវិកា៨០ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស៣០៦នាក់ ក្នុងម្នាក់ៗ ប៊ិច១ដើម សៀវភៅ២ក្បាល និងថវិកា ១០ម៉ឺនរៀល , និស្សិតសាកលវិទ្យាល័យពិការ៧នាក់ ម្នាក់ៗថវិកា៤០ម៉ឺនរៀល។ ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី២០លានរៀល និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី២០លារៀល ថែម១ពាន់ដើម និងសៀវភៅ១ពាន់ក្បាល និងជូនរថយន្តវ៉ែនមួយគ្រឿងទៀត ដល់ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សម្រាប់ដឹកសិស្ស៕ អត្ថបទៈ សំ ងីម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm