នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលជាឪពុកបង្កើតរបស់ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលបានទទួលមរណភាពនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
សម្ដេចធិបតី ថ្លែងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោកសាស្ត្រាចារ្យ និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល និងគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕





