ប្រជាជនកូរ៉េខាងត្បូងរាប់រយនាក់ បានជម្នះសីតុណ្ហភាពត្រជាក់ និងការធ្លាក់ព្រិលប្រមូលផ្តុំគ្នាពេញមួយយប់កាលពីថ្ងៃអាទិត្យ នៅជិតលំនៅដ្ឋានរបស់ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងលោក Yoon Suk Yeol ដោយអំពាវនាវឱ្យមានការបណ្តេញលោកចេញពីតំណែង និងការចាប់ខ្លួនរបស់រូបលោក ខណៈក្រុមអាជ្ញាធរបានត្រៀមបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីឃុំខ្លួនលោកជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

យ៉ាងណា ក្នុងថ្ងៃដដែលនោះ ក៏មានក្រុមអ្នកគាំទ្រលោកប្រធានាធិបតីចេញតវ៉ាផងដែរ ដោយពួកគេប្រឆាំងទៅនឹងការចាប់ខ្លួនរូបលោក។

ក្រុមអ្នកស៊ើបអង្កេត និងនគរបាល រាប់សិបនាក់របស់ភ្នាក់ងារប្រឆាំងអំពើពុករលួយបានព្យាយាមអនុវត្តដីកាឃុំខ្លួនលោក Yoon កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែបានដកកម្លាំងចេញពីលំនៅដ្ឋានរបស់លោកវិញក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីមានការប្រឈមដាក់គ្នាយ៉ាងតានតឹងជាមួយកម្លាំងសេវាសន្តិសុខប្រធានាធិបតីដែលមានរយៈពេលជាង៥ម៉ោង។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់កំពុងថ្លឹងថ្លែងការចោទប្រកាន់ពីបទបះបោរបន្ទាប់ពីប្រធានាធិបតីអភិរក្សនិយមរូបនេះ ហាក់មានការខកចិត្តដែលគោលនយោបាយរបស់លោកត្រូវបានរារាំងដោយស្ថាប័ននីតិប្បញ្ញត្តិ ដែលគ្រប់គ្រងដោយក្រុមប្រឆាំងសេរី បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ និងបញ្ជូនកងទ័ពទៅឡោមព័ទ្ធរដ្ឋសភា៕