ពលរដ្ឋហ្កាហ្សាជាង ១០០នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈបទឈប់បាញ់ជួបឧបសគ្គ

2025/01/06 04:46:01 pm        216

អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ (០៥ មករា) បានប៉ះទង្គិចពាក្យសម្ដីជុំវិញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរ ដោយបង្កើតឧបសគ្គបន្ថែមសម្រាប់បទឈប់បាញ់ ខណៈមន្ត្រីប៉ាឡេស្ទីន និយាយថា ការបន្តទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងក្លា បានសម្លាប់មនុស្សជាង ១០០នាក់ កាលពីចុងសប្តាហ៍។

មន្ត្រីហាម៉ាស និយាយថា ក្រុមរបស់ខ្លួនបានអនុម័តបញ្ជីឈ្មោះចំណាប់ថ្នូរអ៊ីស្រាអែល ៣៤នាក់ ដែលត្រូវដោះលែងជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអាចនាំទៅដល់បទឈប់បាញ់នៅទីបំផុត ប៉ុន្តែការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា ក្រុមហាម៉ាស មិនបានផ្តល់បញ្ជីចំណាប់ថ្នូរអ្វីទេ។

ការជំរុញជាថ្មីលើកិច្ចចរចាកំពុងដំណើរការដើម្បីឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល ១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា មុនពេលលោកប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

កិច្ចខិតខំប្រឹងប្រែងនេះកើតមានស្របពេលមានកំណើនសកម្មភាពយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដោយក្រុមគ្រូពេទ្យនិយាយថា កាលពីចុងសប្តាហ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១០៥នាក់ ។ ខាងយោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាស រាប់សិបនាក់ក្នុងការវាយប្រហារទាំងនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm