អ៊ុយក្រែន បានបើកការវាយបកដ៏គួរឲ្យភ្ញាក់ផ្អើលនៅតាមព្រំដែនភាគខាងត្បូងក្នុងតំបន់ឃើស (Kursk)របស់រុស្ស៊ី ដោយព្រមានថា នោះជាអ្វីដែលរុស្ស៊ីសមនឹងទទួលបាន។

លោក អាន់ឌ្រី កូវ៉ាឡិនកូ (Andrii Kovalenko) ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់អ៊ុយក្រែន ដែលជាស្ថាប័នផ្លូវការមួយបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើកងកម្លាំងរុស្ស៊ីនៅក្នុងទីតាំងជាច្រើននៅទូទាំងតំបន់ឃើស ជាច្រើនខែបន្ទាប់ពីការបើកការលុកលុយរបស់ខ្លួននៅក្នុងតំបន់មួយនេះ។

នៅក្នុងការបង្ហោះតាម Telegram ខ្លីមួយកាលពីថ្ងៃអាទិត្យ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោកអាន់ឌ្រីយើម៉ាក(Andriy Yermak)បាននិយាយថា តំបន់ Kursk ដំណឹងល្អ នោះជាអ្វីដែលប្រទេសរុស្ស៊ីសមនឹងទទួលបាន។
យោធាអ៊ុយក្រែនបានបើកការលុកលុយជាលើកដំបូងចូលទៅក្នុងតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ហើយបានកាន់កាប់ទឹកដីភាគច្រើនដែលខ្លួនដណ្ដើមបាន ទោះមានការខិតខំប្រឹងប្រែងដោយរុស្ស៊ី និងថ្មីៗនេះបានដាក់ពង្រាយកងទ័ពកូរ៉េខាងជើងដើម្បីបណ្ដេញអង្គភាពអ៊ុយក្រែនចេញពីទឹកដីរបស់ខ្លួនក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនបានបើកការវាយប្រហារតបតដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ TASS ៕