នាយ​ឧ​ត្ត​ម​សេនីយ៍​ ហ៊ឹម យ៉ាន​ ៖ នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ ទទួលបន្ទុក​ផែន​ចរាចរណ៍ បាន​ស្នើ​ដល់​នគរបាល​ជើង​ទឹក​អស់​ (​ទាំង​សមុទ្រ និង​ទន្លេ​)​ ត្រូវ​ចេះ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន និង​សញ្ញា​សម្គាល់​ផ្សេងៗ​ ដើម្បី​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ឲ្យ​បាន​ឆាប់រហ័ស ​ខណៈ​ជួប​បញ្ហា​អ្វី​កើតឡើង​នោះ​។


ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ នគរបាល​ចរាចរណ៍​ផ្លូវទឹក ​នា​ព្រឹក​ថ្ងៃទី​២ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ហ៊ឹម យ៉ាន ​បាន​លើក​ឡើងថា​ នាពេល​ បច្ចុប្បន្ននេះ ​ថ្វីត្បិតតែ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​ពុំ​មាន​សកម្មភាព​ច្រើន​ដោយសារ​បញ្ហា​មេរោគ​កូ​វិដ​ក្តី ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​បង្កើន​ជំនាញ​បន្ថែម​ទាំង​ផ្នែក​ច្បាប់​ បច្ចេកទេស ​និង​សញ្ញា​ផ្សេងៗ​ជាដើម​នោះ​។


ឯកឧត្តម​ បាន​បន្តទៀតថា​«​យើង​ត្រូវតែ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​នូវ​សញ្ញា​ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ និង​ត្រូវ​មាន​សម្ភារៈ​ជួយសង្គ្រោះ​ទាំងអស់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ជួយ​សង្គ្រោះ​របស់​ពួកយើង ​ប្រកបដោយ​សុវត្ថិភាព​ និង​លឿន​បំផុត​នោះ​»​។


ជាមួយគ្នា​នោះដែរ ឯកឧត្តម ហ៊ឹម យ៉ាន​ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​ចំណូល​ដែល​បាន​ចូល​រដ្ឋ​តា​រយៈ​ដឹកជញ្ជូន​ផ្លូវទឹក​(​សមុទ្រ​) ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ​គឺ​មាន​ត្រឹមតែ​ជាង​១៨​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ​ខណៈ​ឆ្នាំ​២០១៩​ កន្លង​ទៅ​បាន​រហូតដល់​ជាង​មួយ​រយ​លាន​ដុល្លារ​អាមេរិក​។


ដោយ​ការធ្លាក់ចុះ​នេះ​ គឺ​កើតចេញពី​បញ្ហា​មេរោគ​កូ​វីដ​១៩​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ក្នុងការ​ជួយសង្គ្រោះ និង​ទប់ស្កាត់​បទល្មើស​នានា​នៅ​តាម​ដែនទឹក​ និង​ពិសេស​នោះ​គឺ​ត្រូវតែ​ស្គាល់​អំពី​អ្វី​ដែល​ហៅថា​សញ្ញា​អន្តរជាតិ ​និង​សញ្ញា​ជាតិ​ ខណៈ​នាវា​បរទេស​ឆ្លងកាត់​តាម​ដែនទឹក​របស់​យើង​ជាដើម​នោះ​។


សូមបញ្ជាក់ថា វគ្គ​បំប៉ន​នេះ ​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២​ដល់​ថ្ងៃទី​៧ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​ នេះ ដោយ​សិក្ខាកាម​មកពី​គ្រប់​រាជធានី​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​៕


អត្ថបទ​ ៖ ចក់


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm