យោងតាមព្រឹត្តិបត្រពីអង្គភាពសន្តិសុខសាធារណៈរបស់រដ្ឋ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមករា បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធ នៅរង្គសាលមួយកន្លែងក្នុងទីក្រុង Villahermosa ជាទីក្រុងនៅភាគអាគ្នេយ៍នៃរដ្ឋ Tabasco របស់ប្រទេសម៉ិកស៊ិក។

ការវាយប្រហារ បានកើតឡើងក្រោយម៉ោង៩យប់ ម៉ោងក្នុងស្រុក នៅពេលដែលខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងរង្គសាល ហើយបានបាញ់រះ។
ជនរងគ្រោះ៥នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៧នាក់ផ្សេងទៀតបានរងរបួស។

ឧបទ្ទវហេតុនេះ បានជំរុញឲ្យមានការចល័តកងកម្លាំងនគរបាលរដ្ឋ និងទាហានជាច្រើននាក់ ដែលបានហ៊ុមព័ទ្ធ និងបើកប្រតិបត្តិការដើម្បីចាប់ខ្លួនជនល្មើស។ ទោះជាយ៉ាងណា អាជ្ញាធរនៅមិនទាន់រកឃើញអ្នកទទួលខុសត្រូវ ឬកំណត់មូលហេតុនៅពីក្រោយការវាយប្រហារនេះ នៅឡើយ។