ព្រះខ័នរាជស្វាយរៀង កក់កៅអី Top-6 ផ្លូវការ ខណៈ ISI បន្ដឱកាស ក្រោយឈ្នះកង​យោធពលខេមរភូមិន្ទ

2025/01/06 06:20:47 pm        551

បន្ទាប់ពីក្រុមកំពូលតារាងភ្នំពេញក្រោន ខណៈនេះក្រុមការពារតំណែងជើងឯក ព្រះខ័នរាជ​ស្វាយ​រៀង ក៏បានកក់កៅអី ៦ក្រុមកំពូលតារាង(Top-6) ដើម្បីប្រជែងឯកលីគកំពូលកម្ពុជា ឆ្នាំ​២០២៤/​២៥ ជាផ្លូវការផងដែរ ក្រោយរកបាន ៣ពិន្ទុបន្ថែម ក្នុងសប្ដាហ៍ទី១៦ កាលពីចុង​សប្ដាហ៍​កន្លងទៅ ស្របពេលក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កង​យោធ​ពលខេម​រភូមិន្ទ ២-១ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6 ។

សម្រាប់ជំនួបជើងទី២ បើកឆាកដើមឆ្នាំថ្មី ២០២៥ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ណាហ្គាវើលដ៏ ២-០ ដូចកាលពីជើងទី១ ដែរ ដែលរកបាន​គ្រាប់​បាល់​ជ័យ​ជម្នះ​ដោយ​ខ្សែ​បម្រើ​ការ​ពារសញ្ជាតិខ្មែរ មីហ្ស៊ូណូ ហ៊ីការ៉ុ និងកីឡាករ Gabriel Silva Costa ។ ជ័យជម្នះនេះ នាំ​ឲ្យ​ក្រុម​មានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ដឈរលេខ២ ដោយរកបាន ៣៧ពិន្ទុ ហើយបាន​កក់​កៅ​អីវគ្គ Top-6 ជាផ្លូវការ បើធៀបនឹងក្រុមលេខរៀងទី៧ បច្ចុប្បន្ន ទោះបីនៅសល់ ៥ប្រកួត​ក្នុង​ដៃទៀត​ក៏ដោយ ។

ដោយ​ឡែកក្រុម ISI ដង្កោសែនជ័យវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ២-១ នៅកីឡដ្ឋានស្ដាតចាស់ បន្ទាប់ពីស្មើគ្នា ២-២ កាលពីជើងទី១ ។ គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ដំរី​មានជ័យ ទទួលបាន ៣ពិន្ទុបន្ថែម រកបានដោយកីឡាករ សួន មករា និងមិត្តរួមក្រុម Louis Willy ។ ជ័យជម្នះនេះដែរ នាំឲ្យ ISI បន្ដឈរលេខ៧ ដោយរក ១៨ពិន្ទុ ដើម្បីរក្សា​ឱកាស​ប្រជែង​កៅ​អី Top-6 ដ្បិតបច្ចុប្បន្នពួកគេ ចាញ់ប្រៀបក្រុមណាហ្គាវើលដ៏ ដែលឈរលេខ៦ ចំនួន ៤ពិន្ទុ និង​ចាញ់​ប្រៀបក្រុមបឹងកេត ដែលឈរលេខ៥ ចំនួន ៥ពិន្ទុ ។

រីឯលទ្ធផលការ​ប្រកួតជើងទី២ ក្នុងសប្ដាហ៍ទី១៦ ចំនួន ៣គូផ្សេងទៀត គឺក្រុមអង្គរថាយហ្គឺរ បាន​យក​ឈ្នះក្រុ​មគិរីវង់សុខសែនជ័យ ៦-០ ស្របពេលក្រុមវិសាខា យកឈ្នះក្រុមក្រសួងមហាផ្ទៃ ៤-១ និងក្រុមបឹងកេត យកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ៤-១ ដូចគ្នា ។ លទ្ធផល​នេះ​ដែរ​ ធ្វើឲ្យវិសាខា បន្ដឈរលេខ៣ មាន ៣២ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ២៩ពិន្ទុ ស្រប​ពេល​ក្រុមភ្នំពេញក្រោន ដែលសម្រាកការប្រកួត នៅតែរក្សាតំណែងកំពូលតារាង ដោយ​រក​បាន ៤០ពិន្ទុ ក្រោយឆ្លងកាត់ ១៤ប្រកួតឈ្នះ ១៣ និងស្មើ ១ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        302
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm