សហគ្រិនកម្ពុជាកំពុងពង្រីងខ្សែច្រវាក់ផលិតកម្ម គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2025/01/06 06:31:34 pm        288

សហគ្រិនកម្ពុជា កំពុងចាប់ផ្តើមពង្រឹងខ្សែច្រវាក់ផលិតកម្ម ផលិត និងជំរុញផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យកាន់តែប្រសើរ ខណៈដែល ស្ថានភាពសេដ្ឋកិច្ចបានកំពុងមានភាពប្រក្រតីជាបណ្តើរៗឡើងវិញ ដែលត្រូវការចូលរួមគំាទ្រពីសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចផ្សេងៗ។ 

សហគ្រិនកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ទំនិញលើទីផ្សារ នេះថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការរកស៊ីទទួលទានរបស់សហគ្រិននោគម្ពុជាមួយចំនួន បានជួបឧបសគ្គ ជាច្រើន នៅក្នុងកិច្ចដំណើរផលិត ក៏ដូចជាការផ្គត់ផ្គង់ទំនិញចូលទីផ្សារ តែមិនដល់ការបិតទ្វាអាជីវកម្មនោះឡើយ ខណៈដែល ស្ថានភាពខាងក្រៅ និងខាងក្នុងស្រុកមិនទាន់មានភាពប្រាកដប្រជាក៏ដោយ។

សហគ្រិនទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា សម្រាប់នៅក្នុងឆ្នាំ ២០២៥ នេះ ពួកគាត់មានក្តីរំពឹងខ្ពស់ នៅលើការធ្វើ អាជីវកម្ម ពាណិជ្ជកម្ម និងការរកស៊ីទទួលទានផ្សេងៗ និងជាឆ្នាំដែលត្រូវពង្រឹង និងពង្រីកអាជីវកម្មបន្ថែម ដើម្បីចាប់យកឱកាសការ ប្រកួតប្រជែងទំនិញលើទីផ្សារ និងនាំចេញ ស្របពេលរាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ និងសកល លោក នៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ នឹងបន្តលើមាគ៌ាបន្តជំរុញកំណើនឡើងវិញ។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា សម្រាប់ឆ្នាំ ២០២៥ នេះ សមាគមនិងជួបសហគ្រិនប្រឹក្សា យល់បល់បន្ថែម អំពីការស្វែងរកឱកាស នឹងគន្លឹះថ្មីៗបន្ថែម ដើម្បីជំរុញឱ្យឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង សម្រាប់សហគ្រិន តោងថ្ពក់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដែលជាការចូលរួមគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាការនាំចេញ ខណៈដែល សម្ទុះសេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនកើនឡើងវិញ។

សូមបញ្ជាក់ថា តាមក្របខណ្ឌច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដោយគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល បានបន្តដំណើរលើមាគ៌ា និងជំរុញកំណើនឡើងវិញ បន្ទាប់ពីរងនូវការប៉ះទង្គិចផ្ទួនៗពីវិបត្តិ ប៉ុន្តែកំណើននេះ នៅមិនទាន់មានសក្តានុពលខ្ពស់នៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងរំពឹង ត្រូវបានរំពឹងថា មានស្ថានភាពប្រសើរជាង មុន, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការងើបឡើង ដោយរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៦ ភាគរយ គាំទ្រដោយវិស័យអាទិភាពសំខាន់ៗចំនួន៣គឺ៖ វិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm