ស.ស.យ.ក និងពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ​ដែលបាត់បង់ជីវិត ក្នុងសម័យខ្មែរក្រហម

2025/01/06 06:44:58 pm        158

សហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងវត្តមានប្រជាពលរដ្ឋមួយចំនួន នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែល​បាន​បាត់​បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងប្រវត្តិសាស្ត្រ​បន្សល់​ទុក​នូវ​ភស្តុតាង​ជាក់​ស្ដែង​នូវ​ភាពព្រៃផ្សៃដែលបានកើតឡើងនូវក្នុងរបបដ៏ខ្មៅងងឹតនោះ។

ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា តែងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែល​បានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ កម្មវិធី​តែង​រៀប​​ចំ​ឡើង​មុនការប្រារព្ធទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិ​តប្រ​ជា​ពលរដ្ឋ​ចេញ​ពី​របប​ខ្មៅ​ងងឹត​នោះ​។

ការគោរពវិញ្ញាណក្ខន្ធនៅថ្ងៃនេះ ធ្វើឡើងតាមពិធីសាសនាដោយមានការចូលរួមពី ក្រុមយុវជន​សសយក រួមទាំងវត្តមានប្រជាពលរដ្ឋ ដែលជាជនរង​គ្រោះ​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហមផងដែរ។ កន្លងផុតទៅ ៤៦ឆ្នាំយ៉ាងណាក្ដី ជនរងគ្រោះដែល​បាន​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម នៅតែបង្ហាញទឹកមុខសោកសៅ ទឹកភ្នែករលីងរលោង នៅពេលរម្លឹកដល់​អ្វី​ដែល​បាន​កើតឡើងចំពោះពួកគាត់ និងប្រជាពលរដ្ឋទូទាំងប្រទេសនាពេលនោះ។ ការចងចាំ គឺ ការ​បាត់បង់សមាជិកគ្រួសារ រស់នៅដោយភាពភ័យខ្លាច ធ្វើការហួសកម្រិត និងភាពអត់ឃ្លាន។

ការ​រស់​រានមានជីវិតមកទល់បច្ចុប្បន្ន ពួកគាត់ពិតជាដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ក៏​ដូច​ជា​កង​កម្លាំងដែលពលី ក្នុងការបញ្ចប់របបដ៏ឃោឃៅ និងនាំមកជីវិតថ្មី ភាពសុខសាន្ត ក្នុង​សង្គម​សន្តិភាព សម្រាប់ពលរដ្ឋមកទល់បច្ចុប្បន្ន។ 

ផ្សារភ្ជាប់​នឹង​ការលើកឡើងដូចនេះ សម្រាប់យុវជនដែលបា​ន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​ថ្ងៃ​នេះ លើកឡើងជាការសោកស្ដាយជាខ្លាំង ចំពោះសោកនាដកម្ម​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនាពេលនោះ។ ក្នុងនាមជាយុវជន ដែល​រស់​នៅ​ក្នុង​សង្គម​សុខ​សាន្តមានសុខសន្តិភាព ពួកគាត់នឹងថែរក្សាសង្គមមួយនេះ ឱ្យស្ថិតស្ថេរ និង​កាន់​តែ​រីក​ចម្រើន​។

នៅថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារ​ប្រមាណ១ទំព័រលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយចំណងជើងថា «បំភ្លេចម្ដេច​បាន​»​។ ក្នុងសារប្រមាណ ១ទំព័រនេះ ឯកឧត្តមបានរម្លេចដែរថា ការប្រារព្ធពិធីនេះ មិនត្រឹម​តែ​បាន​បង្ហាញ​ពី​ការរួបរួម សាមគ្គី ការរំឭកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏​ប៉ុន្តែ​ជា​ឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹង​គុណ​នូវ​កា​រ​លះ​បង់​ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់​ដើម្បី​ជាតិ​មាតុភូមិ​។ ជាពិសេស បានផ្ដល់ឱកាសឱ្យយុវជន​ជំនាន់​ក្រោយ​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​យុទ្ធជន​នៅ​ទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់​ភ្នែក​នូវតឹកតាង​ដ៏ឈឺចាប់​ដែល​បន្សល់​ទុក​នៅ​លើ​ទីវាល​ពិឃាតមួយនេះ។ លើសពីនោះថែមទៀត គឺបានរៀនយល់​ដឹង​ពីបទ​ពិសោធន៍​ក្នុង​អតីត​កាល​ដើម្បី​យកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិនិងស្រលាញ់ជាតិមាតុភូមិ រួ​ម​គ្នា​ធ្វើ​យ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់​ក្នុង​អតីត​កាល​ដ៏​ជូរ​ចត់​បែប​នោះទៀត៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm