ភាពតានតឹងក្នុងចំណោមអ្នកគាំទ្រលោក Trump បង្កការភ័យខ្លាចនៃភាពវឹកវរនៅអាមេរិក ក្នុងអាណត្តិថ្មី

2025/01/06 07:06:28 pm        253

ជាមួយនឹងសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កំពុងស្ថិតក្នុងសង្គ្រាមពាក្យសម្ដីដោយបើកចំហមុនពេលលោកចូលកាន់តំណែង ក្រុមអ្នកវិភាគមើលឃើញថា អរិភាពចុងក្រោយបំផុតរវាងអ្នកគាំទ្រមហាសេដ្ឋីរបស់លោក Trump និងប្រជាជនវណ្ណៈការងារ ជាការបង្ហាញជាមុននូវភាពតានតឹង ដែលគំរាមកំហែងដល់ការបំបែកសម្ព័ន្ធភាពដ៏ផុយស្រួយរបស់លោក និងបង្កភាពវឹកវរជាថ្មីនៅអាមេរិក។

ការខឹងសម្បារអំពីសំណួរថា តើត្រូវស្វាគមន៍បុគ្គលិកបរទេសដែលមានជំនាញស្រាប់ឬទេ បានលាតត្រដាងពីការខ្វែងគំនិតគ្នាដ៏ជ្រៅរវាងក្រុមប្រឆាំងជនអន្តោប្រវេសន៍ដែលគាំទ្រលោក Trump តាំងពីដំបូង និង "សម្ព័ន្ធមិត្តបច្ចេកវិទ្យា" ដែលបានចំណាយទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ក្នុងការទទួលបានជ័យជម្នះការបោះឆ្នោតឡើងវិញរបស់បក្សសាធារណរដ្ឋ។

ដោយកំពុងប្រថុយក្លាយទៅជាភាពច្របូកច្របល់មិនអាចស្រោចស្រង់បាន ភាពតានតឹងនេះបានជំរុញឱ្យមានការងឿងឆ្ងល់ទៅលើឃ្លាយុទ្ធនាការ "ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត" ឬហៅខ្លីថា MAGA របស់លោក Trump ក្នុងអ្វីដែលគេមើលឃើញថា ជាភាពមិនសមហេតុផលនៃចលនាប្រជានិយម ប៉ុន្តែបែរជាអ្នកមានទ្រព្យសម្បត្តិជាអ្នកសម្រេចគ្រប់រឿងទៅវិញ។

អ្នកវិភាគនយោបាយ លោក Flavio Hickel បានប្រាប់សារព័ត៌មាន AFP ថា "យើងគិតថាសង្រ្គាមពាក្យសម្ដីថ្មីបំផុតក្នុងចំណោមអ្នកគាំទ្រលោក Trump ជាពិសេសមហាសេដ្ឋី Elon Musk គឺជាការចាប់ផ្ដើមនៅក្នុងការប្រយុទ្ធដ៏យូរអង្វែងអំពីអនាគតនៃចលនា MAGA ដែលអាចនាំឱ្យមានចលាចលក្នុងប្រទេស"។

អ្នកវិភាគមួយចំនួនបានព្យាករថា ការមើលងាយស្ថានការណ៍នឹងជារឿងមិនល្អសម្រាប់លោក Elon Musk ដោយសារលោក Trump ដឹងយ៉ាងច្បាស់ថា អំណាចពិតប្រាកដរបស់លោកគឺតែងតែស្ថិតនៅក្នុងការគាំទ្រពីបណ្ដាប្រជាជនវណ្ណៈការងារ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm