សីតុណ្ហភាពកាន់តែខ្ពស់ អាចបង្កឱ្យមានការរលាយផ្ទាំងទឹកកក ខណៈតំបន់មួយចំនួនមានព្រិលធ្លាក់ ដូចជានៅក្នុងតំបន់ Tohoku និងផ្នែកផ្សេងទៀតរបស់ប្រទេសជប៉ុន ដែលបានរងការវាយប្រហារដោយការធ្លាក់ព្រិលខ្លាំង។

មន្ត្រីឧតុនិយមប្រទេសជប៉ុន និយាយថា ស្ថានភាពបរិយាកាសមិនស្ថិតស្ថេរ ដោយសារប្រព័ន្ធសម្ពាធទាប កំពុងនាំមកនូវភ្លៀងធ្លាក់ទៅកាន់ភាគខាងលិចប្រទេសជប៉ុន ហើយភ្លៀងធ្លាក់ និងព្រិលក៏បានធ្លាក់នៅឆ្នេរសមុទ្រ ភាគខាងជើងរបស់ប្រទេសជប៉ុន ផងដែរ។
ព្រិលធ្លាក់ខ្លាំងបានគជាគំនររួចហើយនៅភាគខាងជើងក្រុង Tohoku រួមទាំងខេត្ត Aomori។

ព្រិលបានគឡើងដល់កម្ពស់ប្រហែលមួយម៉ែត្រនៅក្នុងខេត្ត Aomori និងនៅក្រុង Hirosaki។ នេះគឺច្រើនជាងបីដងនៃកម្រិតធម្មតាសម្រាប់ពេលវេលានៃឆ្នាំ។
នៅថ្ងៃចន្ទនេះ វាមានភ្លៀងធ្លាក់រាយប៉ាយនៅតំបន់នៅទូទាំងប្រទេស ខណៈសម្ពាធទាបឆ្ពោះទៅភាគខាងកើត។ ទឹកភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងនៅក្នុងតំបន់ជាច្រើនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក។
ទីភ្នាក់ងារឧតុនិយម កំពុងជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរលាយផ្ទាំងទឹកកក និងព្រិលធ្លាក់ លើដំបូលផ្ទះ។