សន្តិសុខរបស់ប្រទេសស៊ីរី នៅតែផុយស្រួយ ក្រោយការបណ្តេញ លោក Assad ចេញពីតំណែង

2025/01/06 08:40:45 pm        336

យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា បន្ទាប់ពីការបណ្តេញចេញរដ្ឋាភិបាលលោក Bashar al-Assad កាលពីខែមុន នៅក្នុងខេត្ត Quneitra ភាគខាងត្បូងប្រទេស៊ីរី កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ ថាបានឆ្លងចូលទៅក្នុងភូមិជាច្រើន កាលពីថ្ងៃអាទិត្យ ដោយបានដំឡើងរបាំងរាំង ដែលបានធ្វើឲ្យរំខានដល់ជីវិតជនស៊ីវិល និងបានបិទសាលារៀននៅក្នុងសហគមន៍យ៉ាងហោចណាស់មួយកន្លែង ។

ក្រុមសង្កេតការណ៍ ដែលបានដកស្រង់សំដីសាក្សីបាននិយាយថា អ្នកស្រុកបានព្យាយាមរារាំងការឈ្លានពាន ប៉ុន្តែអង្គភាពអ៊ីស្រាអែលបានរុលទៅមុខ ដោយបានកាន់កាប់ទីតាំងច្រើនកន្លែង និងបានឃុំខ្លួនយ៉ាងហោចណាស់មនុស្សម្នាក់ នៅក្នុងខេត្ត Daraa។

ភាពតានតឹង ក៏បានបន្តកើតមាននៅភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលក្រុមគាំទ្រដោយទួរគី នៅក្នុងជួរកងទ័ពជាតិស៊ីរី (SNA) បានកំណត់គោលដៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិកនៅជិតក្រុង Manbij ភាគឦសានទីក្រុង Aleppo ។

ក្រុមសង្កេតការណ៍ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់ទួរគី ក្នុងគោលបំណងបំពានលើខ្សែការពាររបស់កងកម្លាំងការពារអ៊ីស្រាអែល(SDF) ដែលអាចកំណត់គោលដៅជាទីតាំងយុទ្ធសាស្ត្រ នៅជាយក្រុង Aleppo ។

យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា អ្នកប្រយុទ្ធជាង១០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលពីរថ្ងៃនៃការប៉ះទង្គិចគ្នា ដែលភាគច្រើនមកពីកងកម្លាំងដែលគាំទ្រដោយប្រទេសទួរគី។

ដោយឡែកក្រុមសង្កេតការណ៍បានរាយការណ៍ពីការកើនឡើងនៃការជួញដូរអាវុធធុនតូច ដែលភាគច្រើននៃអាវុធនេះបានលួចចេញពីឃ្លាំងយោធារដ្ឋាភិបាលដែលគេបោះបង់ចោល។ ក្រុមសង្កេតការណ៍បាននិយាយថា សព្វាវុធត្រូវបានលក់ក្នុងតម្លៃថោក ដែលបានធ្លាក់ទៅដល់ដៃរបស់ក្រុមជនអន្ធពាលដែលខ្វះការបណ្តុះបណ្តាល និងការយល់ដឹងអំពីគ្រោះថ្នាក់។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm