ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាស ពុំបានផ្តល់បញ្ជីឈ្មោះចំណាប់ថ្នូរអ៊ីស្រាអែល ដែលនឹងត្រូវដោះលែងនោះទេ។

ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ក្រុមហាម៉ាសពុំបានផ្ទេរបញ្ជីឈ្មោះចំណាប់ថ្នូរនៅឡើយទេរហូតមកដល់ពេលនេះ ដោយបានបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមុនៗ ដែលដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាសថា ក្រុមនេះបានព្រមព្រៀងដោះលែងចំណាប់ថ្នូរចំនួន៣៤នាក់ ។

ទន្ទឹមនឹងនេះ ទូរទស្សន៍ Kan TV ដំណើរការដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក David Barnea ប្រមុខចារកម្ម Mossad របស់រុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាដែលនៅតតែបន្ត។
កាលពីសសប្តាហ៍ ចលនាជីហាតអ៊ីស្លាមប៉ាឡេស្ទីន បាននិយាយថា ក្រុមប៉ាឡេស្ទីន ត្រូវការពេលមួយសប្តាហ៍ដើម្បីរៀបចំ និងប្រគល់បញ្ជីឈ្មោះចំណាប់ថ្នូរអ៊ីស្រាអែល សម្រាប់ការដោះដូរក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចធ្វើទៅបាន។