ក្រសួងធនធានទឹកនឹងផ្ទេរចេញមុខងារ និងភារកិច្ចមួយចំនួនដែលជាន់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ

2025/01/06 09:00:57 pm        339

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្រសួងនឹងធ្វើការទម្លាក់ចុះ ផ្ទេរចេញមុខងារ និង​ភារកិច្ច​ខ្លះ ដែលជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង។ នេះជាការ​លើក​ឡើង​របស់​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសសិក្ខាសាលា ពី​ការ​«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»។

នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈក្រោមវត្តមាន ឯកឧត្តម ឧប​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ានី និងក្រសួងធានធានទឹក និងឧតុនិយម ក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានរៀបចំសិក្ខាសាលាស្ដីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួង​ធន​ធានទឹក និងឧតុនិយម»។

ក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បា​ន​លើក​ឡើងថា "បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​រក​ឃើញ និងសម្រេចថា មុខងារ និងភារកិច្ចខ្លះត្រូវទម្លាក់ចុះ និងផ្ទេរចេញ ដោយសារការជាន់គ្នា និង​ពុំ​សូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង និងវិស័យ ដោយឡែក​មុខងារ​ខ្វះ​ខាត​មួយ​ចំនួន​ត្រូវ​បំពេញ​មកវិញ និងពង្រឹងបន្ថែម ដើម្បីប្រសិទ្ធភាពការងារ និងស្ថាប័ន។"

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើក​ឡើង​ដែរ​ថា​ក្រសួង​បាន​ពិនិត្យ និ​ងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ពិនិត្យឡើងវិញ និងការវិភាគលើមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និងការត្រួតពិនិត្យវត្តមានមន្ត្រីរាជការ ដែលតម្រូវ​ឱ្យ​មន្ត្រីរា​ជ​ការ​ត្រូវ​មាន​វត្តមាន និងចុះហត្ថលេខាជាប្រចាំថ្ងៃ។

ជាមូលដ្ឋាន ក្រសួងបានសំយោគធាតុចូល និងជាពុទ្ធិបន្ថែមក្នុងការពិនិត្យកែសម្រួលមុខងារ និង​រចនា​សម្ព័ន្ធឱ្យកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្រប​តាម​បរិបទ នៃ​ការវិវត្តរបស់សង្គម និងធម្មជាតិ។”

ពាក់ព័ន្ធនឹងការវិភាគមុខងារតាមក្រសួងស្ថាប័ននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ ធ្លាប់បានអះអាងថា ការធ្វើវិភាគមុខងារក្រសួងស្ថាប័ន ពុំ​មែន​ជា​ការ​ដាក់សម្ពាធដល់មន្ត្រីរាជការ ពុំមែនជាការធ្វើឱ្យខាតបង់ប្រយោជន៍មន្ត្រីរាជការ ហើយ​ក៏​មិន​មែន​ជា​ការ​វះកាត់មន្ត្រីរាជការនោះដែរ។ ផ្ទុយទៅវិញការធ្វើការវិភាគមុខងារ ផ្ដល់ជាអត្ថប្រយោជន៍​ដល់​មន្ត្រី​រាជការ ក៏ដូចជាក្រសួងស្ថាប័ន និងឈានទៅ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​កាន់​តែ​ប្រសើរ​។

គួររម្លឹកដែរថា សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួង ស្ថាប័ន ដើម្បីផ្តល់​ជូន​វឌ្ឍន​ភាព​ការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់​កាល​នានា​នៃ​ការ​ពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ស៊ីវិល​តាម​បណ្តា​ក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ នៃ​ភាព​ប្រទាក់​ក្រឡា​គ្នា​បានកាន់តែល្អប្រសើរ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm