គណបក្សនយោបាយក្រៅរដ្ឋាភិបាល អំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋបន្តចងចាំ និងដឹងគុណ​ថ្ងៃជ័យជម្នះ ៧មករា

2025/01/06 09:56:05 pm        335

គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ចង​ចាំ​ថ្ងៃ​ជ័យ​ជម្នះ​៧មករាឆ្នាំ ១៩៧៩ ដោយពួកគេចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ បន្ទាប់​ពី​រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏ឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និង​សន្តិភាព​សម្រាប់​ប្រជាជាតិ​ទាំងមូល។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ខណៈប្រជាពលរដ្ឋខ្មែរ​នៅ​តែ​ចង​ចាំ​ជាប់​ជានិច្ច និងចារិកទុកក្នុងដួងចិត្តមិនអាចបំភ្លេចបាន សូម្បីតែយុវជន​ជំនាន់​ក្រោយ​ក៏​ទទួល​ស្គាល់ ​និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ ៧មករានេះផងដែរ។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំង​ប្រជាធិបតេយ្យ​បាន​ថ្លែងថា «៧ មករា ឆ្នាំ១៩៧៩ គឺ​ជា​ថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រសិនបើគ្មាន ៧មករា គឺយើង​ក៏​គ្មាន​ឱកាស​មក​អង្អុយ​និយាយគ្នានាពេលដែរ ហើយប្រទេសជាតិយើង ក៏មិនដឹងជាមាន​ស្ថានភាព​យ៉ាង​ណាដែ​រ ប្រសិនបើមិនមានការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន។ នេះ​ហើយជាគុណបំណាច់របស់សម្ដេចតេជោ ទាំងខ្ញុំ និងយុវជនផ្សេងៗទៀត សូម​កុំភ្លេច​ថ្ងៃ​កំណើត​ទីពីររបស់យើង»។

វាជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ ក្នុង​នាម​លោក​ជា​យុវជន​ជំនាន់​ក្រោយបានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ត្រូវតែចងចាំ និងប្ដេជ្ញាការពារឱ្យ​បាន​ដាច់​ខាត​នូវ​ភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះបន្តទៅថ្ងៃអនាគត។

ចំណែក​លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា «យើងកុំភ្លេចថ្ងៃ ៧មករា ហើយ​ត្រូវតែ​រួបរួមគ្នាក្នុងការការពារសន្ដិភាពឱ្យខានតែបាន ដើម្បីស្វែងរកឱ​កាស​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​តាម​គោលនយោបាយរបស់យើង។ ជាពិសេស គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល​ទី១ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។

«ខ្ញុំចង់ឱ្យ​មាន​ការចូលរួមឱ្យបានផុលផុសពីប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល មានន័យថា ពលរដ្ឋ​យើង​​កុំរវល់ជាមួយយុទ្ធសាស្រ្តផ្ការីករបស់សម រង្ស៊ី ឬសកម្មភាពបដិវត្តពណ៌ផ្សេងៗទៀត ហើយ​ងាក​មក​រួមដៃជាមួយរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិយើងវិញឱ្យបានជឿនលឿនទៅមុខ ហើយ​ដើរ​ទាន់​ប្រទេសផ្សេងៗនៅលើពិភពលោក»។

លោកបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំរយៈពេល ៤៦ឆ្នាំមកហើយ ដែល​ប្រទេស​មាន​សុខសន្តិភាពពេញលេញ ប៉ុន្ដែក្មេងៗជំនាន់​ក្រោយ​មួយ​ចំនួ​ន​ហាក់​មិន​ជឿ​ទាំង​ស្រុង​ថា កម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។

ដូច្នេះលោកបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និង​ជា​បុណ្យ​ជាតិ​ដ៏​សំខាន់​ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបាន​ពលី​ជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមក​នូវ​សុខ​សន្តិភាព​ដូច​បច្ចុប្បន្ន។ ក្នុងន័យនេះ យុវជនត្រូវចងចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួម​ថែ​រក្សា​សុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​កង​រំពង​ជា​រៀង​រាល់​ឆ្នាំ​ក្នុ​ង​រយៈ​ពេល ៤៦ឆ្នាំកន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​ទូទាំង​ប្រទេស​បាន​ចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែល​បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ច​ប់សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព​សង្គម​ជាតិ​។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបុរសម្នាក់​ដ៏​សំខាន់​ក្នុង​ចំណោម​យុទ្ធជន យុទ្ធនារីផ្សេងទៀតដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា ហើយ​សម្ដេច​តេជោតែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជា​ការ​បង្ហាញ​នូវ​ស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បី​ផ្តួល​រំលំ​រប​បប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺ​ជា​រឿង​ល្អ​មួយសម្រាប់ក្រើនរំលឹកដល់យុវជនឱ្យបានដឹងអំពីប្រវត្តិឈឺចាប់ និងឃោរឃៅក្នុងរបប ប៉ុល ពត ហើយក៏ជាការក្រើនរំលឹកដល់យុវជនឱ្យស្រឡាញ់នូវសន្តិភាព និងត្រូវចេះរួបរួម​សាមគ្គីគ្នា​អភិវឌ្ឍន៍ប្រទេសជាតិកុំឱ្យធ្លាក់ចូលក្នុងសភាពអន្តរាយដូចរបប ប៉ុល ពត បន្ត​ទៅ​ទៀត​៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm