ភ្នំពេញគ្រោងដំណើរការទីតាំងមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ទោះករណីឆ្លងថ្មីថយចុះក្តី

2021/11/04 09:01:49 pm        677

​ភ្នំពេញ ៖ ​ក្នុងក្របខណ្ឌរាជធានីភ្នំពេញ គ្រោងដាក់ដំណើរការទីតាំងសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់ មួយកន្លែងបន្ថែមទៀតនៅក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បើទោះបច្ចុប្បន្នស្ថានភាពឆ្លងកូវីដ១៩ មានការថយចុះក្តី ខណៈនៅភ្នំពេញ មានមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ក្នុងរាជធានីភ្នំពេញ មានចំនួន ១១ទីតាំងរួចហើយនោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ឋិតក្នុងអន្តរកាលកូវីដ-១៩ ទោះបីក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ​មានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ និងអ្នកបាត់បង់ជីវិត​ដោយសារមេរោគ​កូវីដ-១៩ ​មានការថយចុះយ៉ាង​ណា​ក៏​ដោយ ក៏ក្រុមការងារគ្រូពេទ្យទាំងអស់មានស្មារតី​តាំងចិត្ត​យ៉ាង​មុះមុត​ ប្តេជ្ញាចិត្តបន្តចូលរួមប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​កូវីដ-១៩។ជាពិសេសទាំងមណ្ឌលព្យាបាលកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័កក្នុងរាជធានីភ្នំពេញ ​នៅរក្សា​ទីតាំង​ដដែលមិនមានការបិទ​ ឬផ្អាកដំណើរការនោះទេ។ ​ប៉ុន្តែយើងក៏បានរៀបចំជួសជុល និងដាក់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្រ្ត​សម្រាប់​ទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាកព្យាបាលនៅក្នុង​មនី្ទរពេទ្យបង្អែក​រាជធានីភ្នំពេញ ​នា​ពាក់​កណ្តាលខែវិចិ្ឆកា ​ខាងមុខនេះ ដែល​មានទីតាំងស្ថិត​ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបញ្ជាក់ថា អគារ​ដែលកំពុង​ជួស​ជុល និងដាក់ដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ ​គឺអគារ C ​មានកំពស់៥ជាន់ និង៨០គ្រែ និង​មានបុគ្គលិក គ្រូពេទ្យ​​ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនជាង៨០នាក់ សម្រាប់​ជួយ​សង្រ្គោះ​អាយុជីវិត​បងប្អូនប្រជាពលរដ្ឋ ឲ្យរួច​ផុត​ពី​​ជំងឺកូវីដ-១៩នេះ។

មនី្ទរពេទ្យក៏បានរៀបចំច្រកចូល និងចេញរបស់អ្នកជំងឺកូវីដ-១៩ រួចរាល់ ព្រមទាំង​ដាក់​បន្ទប់ទឹក និងទូរកុងតឺន័រ ​សម្រាប់ឲ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្រោយពេលព្យាបាលអ្នកជំងឺកូវីដ១៩ មក​សម្រាក​រួចរាល់​ហើយដែរ ​ដោយមិនឲ្យនៅឡូកឡំគ្នានោះទេ​ ដើម្បីបង្ការ ​ការចម្លងមេរោគកូវីដ១៩។ ដោយ​ឡែក​សម្រាប់​ទីតាំង​អគារផ្សេងទៀត ​នៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៅដំណើរការ​ទទួល​ពិនិត្យ ព្យាបាលជំងឺដូចធម្មតា​ ហើយ​មនី្ទរពេទ្យក៏កំពុងរៀបចំបន្ថែមផ្នែកខ្លះក្នុងមនី្ទរពេទ្យ ដើម្បី​ឲ្យអ្នកជំងឺចូលមកទទួលសេវាកម្ម រក្សាគម្លាត និង​ចូលរួម​ការពារ ទប់ស្កាត់​ការ​ចម្លង​មេរោគកូវីដ១៩ផងដែរ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm