ប្រភពជាច្រើន បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនស៊ីវិល ៨នាក់ ត្រូវបានសម្លាប់ នៅភាគកណ្តាលប្រទេសម៉ាលី ដោយចោទប្រកាន់កងទ័ពម៉ាលីជុំវិញការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដែលមានបញ្ហា។
ប្រទេសនេះ បានជាប់នៅក្នុងវិបត្តិនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ហើយចាប់តាំងពីឆ្នាំ ២០១២ ត្រូវបានបំផ្លាញដោយក្រុមផ្សេងៗគ្នា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋឥស្លាមដេស (Daesh)។
ប្រទេសនេះ ក៏ប្រឈមមុខនឹងការបះបោរបំបែកខ្លួន នៅវាលខ្សាច់ដែលងាយរងគ្រោះថ្នាក់ នៅភាគខាង ជើង។
មន្ត្រីក្នុងតំបន់ បាននិយាយថា៖«រថយន្តម៉ាក Hilux មួយគ្រឿង ...កំពុងធ្វើដំណើរឆ្ពោះទៅកាន់ជំរំជនភៀសខ្លួន ក្នុងប្រទេស Mauritania នៅពេលដែល...កងទ័ពម៉ាលី បានបើកការបាញ់ប្រហារ។ យ៉ាងហោចណាស់ជនស៊ីវិល ៨នាក់ ត្រូវបានសម្លាប់» កាលពីថ្ងៃព្រហស្បតិ៍។
ឪពុកម្តាយរបស់ជនរងគ្រោះម្នាក់ បាននិយាយថា៖«អ្នកដំណើរទាំងអស់ជិះក្នុងរថយន្តនេះ បានស្លាប់។ ពួកគេ ត្រូវបានគេបញ្ចុះ នៅក្នុងផ្នូរដ៏ធំមួយ»។
ប្រភពមនុស្សធម៌ក្នុងតំបន់ បានបញ្ជាក់ពីឧបទ្ទវហេតុនេះ ដោយនិយាយថា ជនស៊ីវិល ៨នាក់ ត្រូវបាន «ស្លាប់ដោយគ្រាប់កាំភ្លើង នៅចន្លោះតំបន់ Niiono និង Nampala»។