យុវជនចំនួនជិត ១ពាន់នាក់បន្ថែមទៀត ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈថ្នាក់កម្រិតខ្ពស់

2025/01/06 10:16:27 pm        984

សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI ក្រោម​ឱវាទ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានការ​ចុះ​ឈ្មោះចូ​ល​រៀន​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈកម្រិតខ្ពស់សរុបចំនួនជិត ១,០០០នាក់បន្ថែមទៀត លើមុខជំនាញផ្សេងៗគ្នា ដូចជា វិស្វកម្ម , មេកានិករថយន្ត , បរិក្ខាត្រជាក់អគ្គិសនី , មេកានិកឧស្សាហកម្ម , ព័ត៌មានវិទ្យា និង​បន្ស៊ីលោហៈ។

នៅក្នុងពិធីបើកបវេសនកាល និងតម្រង់ទិសដល់សិស្ស និស្សិតឆ្នាំសិក្សាថ្មី នៅព្រឹកថ្ងៃទី៦ ខែ​មករា​នេះ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានមានប្រសាសន៍​ឲ្យ​ដឹង​ថា ឆ្នាំនេះ សម្រាប់សញ្ញាបត្រកម្រិតជាន់ខ្ពស់បច្ចេកទេស ទាំងគ្រប់ជំនាញ និងគ្រប់កម្រិត បាន​កត់សម្គាល់ឃើញថា គឺមានយុវជនកាន់តែច្រើនឡើង បានងាកមកចាប់អារម្មណ៍ និង​ចុះ​ឈ្មោះ​​ជា​បន្តបន្ទាប់ ដើម្បីរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៅ​​តាម​ចំណង់​ចំណូល​ចិត្តរៀង​ៗ​ខ្លួន​។

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃនេះ វិទ្យាស្ថាន​ក៏​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​បណ្តា​ក្រុមហ៊ុនជាដៃគូថ្មីៗបន្ថែម ដើម្បីបម្រើឲ្យការចុះកម្មសិក្សា ការចុះហាត់ការ និង​ការ​ជួយ​បណ្តុះ​បណ្តាលជាដើម ដើម្បីជួយពង្រឹងសមត្ថភាពដល់សិស្ស និស្សិតផងដែរ។

ទន្ទឹមនេះ ឯកឧត្តម ជិន តារ៉ា បានអំពាវនាវឲ្យយុវជន ក៏ដូច​ជា​អាណាព្យាបាល​ទាំងអស់​គួរ​តែ​លើក​ទឹក​ចិត្ត និងជំរុញកូនឲ្យងាកមករៀនជំវិជ្ជាជីវៈ ដើម្បីមានសមត្ថភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះថា សព្វថ្ងៃនេះ ដោយ​សារសុខសន្តិភាព និងស្ថេរភាពនិយោបាយ បានធ្វើឲ្យប្រទេសកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗ និង​ល្បីឈ្មោះជាច្រើនឲ្យមកបណ្តាក់ទុន ព្រមទាំង​បង្កើត​ការងារ​រាប់​សិប​កន្លែង​ជូន​ដល់​ប្រជា​ពលរដ្ឋ​។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ញើរសារលើកទឹកចិត្តទៅកាន់សិស្ស និស្សិតទាំងអស់ ឲ្យ​យក​ចិត្ត​ទុកដាក់ ខិតខំតស៊ូរៀនសូត្រ ធ្វើយ៉ាងណាឲ្យក្លាយ​ជាពលរដ្ឋ​ដែល​ប្រកប​ដោយ​ចំណេះ​ដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ និងគុណធម៌ល្អ ដើម្បីជួយឯង គ្រួសារ និងសង្គម​ជាតិ​ទាំង​មូល​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm