រូបភាពផ្កាយរណប ដែលទទួលបានដោយទីភ្នាក់ងារ Sanad របស់សារព័ត៌មាន Al Jazeera បានបង្ហាញពីយោធាអ៊ីស្រាអែល បង្កើនការបំផ្លិចបំផ្លាញលំនៅឋាន និងដីធ្វើកសិកម្ម នៅតំបន់ al-Mawasi ភាគខាងត្បូងតំបន់ហ្កាហ្សា។
រូបភាព ដែលបានថតនៅចន្លោះថ្ងៃទី៩ខែធ្នូ ដល់ថ្ងៃទី១ខែមករា បង្ហាញពីការរុះរើអគារ និងសំណង់ និងការឈូសឆាយដី និងអគារកញ្ចក់នៅក្នុងតំបន់ ដែលមានទីតាំងនៅក្នុងសង្កាត់ Tal as-Sultan ភាគខាងលិចទីក្រុង Rafah។
ទីភ្នាក់ងារ Sanad និយាយថា ការបំផ្លិចបំផ្លាញត្រូវបានធ្វើឡើងដោយកងទ័ពអ៊ីស្រាអែល លាតសន្ធឹងក្នុងចម្ងាយ២,២គីឡូម៉ែត្រ ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ពីព្រំដែនប្រទេសអេហ្ស៊ីប។
តំបន់នេះ ត្រូវបានគេស្គាល់ថា «Rafah Mawasi» ដែលមាន ជនភៀសខ្លួនច្រើនកុះករពេញ កាលពីដើមខែឆ្នាំមុន មុនពេលកងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការជើងគោកនៅទីក្រុង Rafah និងបានបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនទៅកាន់តំបន់ al-Mawasi ក្នុងទីក្រុង Khan Younis និង ទីក្រុងDeir el-Balah នៅតំបន់ហ្កាហ្សាភាគកណ្តាល។