៧មករា ជាជីវិតទី២ដែលជួយគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូលឱ្យតាំងនៅដល់សព្វថ្ងៃ

2025/01/06 11:27:58 pm        372

ប្រជាពលរដ្ឋដែលបាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុងរបបខ្មៅ​ប្រល័យពូជសាសន៍ខ្មែរក្រហម ​​ចងចាំ​មិន​ភ្លេច​នូវ​គុណ​បំណាច់​កាត់​ថ្លៃ​មិ​នបានគឺថ្ងៃ៧មករា បានផ្តល់នូវជីវិតទី២ ជួយដល់គ្រួសារខ្មែរ និង​ប្រទេស​ជាតិ​ទាំង​មូល​ឱ្យ​ចាក​​ផុត​ពីការរងទុក្ខលំបាកគ្រប់យ៉ាងកាល​ពី ៤៦ឆ្នាំមុន។

ស្រមោលអន្ធការ ដែលគ្របដណ្តប់លើប្រទេសកម្ពុជា ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់១៩៧៩ មុនថ្ងៃរំដោះ៧មករា ប្រជាជនកម្ពុជា​មាន​តែ​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ហួស​កម្លាំង​ គ្មានសិទ្ធ សេរីភាព គ្មានវត្តអារាម សលារៀន មន្ទីរពេទ្យ គ្មានទីផ្សារ ពាណិជ្ជកម្ម​អ្វី​ទាំង​អស់​​។

 

លោក តិច សាង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលបាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ​បាន​លើកឡើងថា ក្រោយ​ពី៧មករា​មក​​នឹង​ហើយ​ជា​ជីវិត​ទី​២​របស់​យើង បើគ្មាន​៧មករា​ក៏គ្មាន​ជីវិត​ទី២​ដែរ ហើយអ្វីដែលមិនអាចភ្លេច​បានគឺរឿងបិទសិទ្ធិ សេរីភាពប្រជាពលរដ្ឋ ឱ្យប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ ធ្វើ​ចម្ការ ធ្វើពលកម្ម ក៏ប៉ុន្តែមិនឱ្យហូបគ្រប់គ្រាន់ បើ​ប្រជាពលរដ្ឋ​ហ៊ាន​និយាយ​អី​ពាក់​ព័ន្ធ​តិច​តួច​​យក​ប្រជាពលរដ្ឋទៅសម្លាប់ចោល»។

 

ចំណែកលោក អ៊ែល សារឿន ក៏បានបញ្ជាក់ផងដែរថា «វាដឹងថាយើងហ្នឹងជាអ្នក​ធ្វើការ​ជា​ទាហាន ឬមួយគ្រូបង្រៀនអី វាដឹងវាយកទៅវាយចោលទាំងយប់ ហើយ​វា​មិន​មែន​ថា​យក​ទៅ​វាយ​ទេ ថាបញ្ជូនទៅលើតែតាមពិតយកទៅវាយចោល»។ លោកបានលើកឡើងផងដែរថា «អរគុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​រំដោះយើ​ង​ឱ្យ​រួច​ផុត ហើយឱ្យកូនចៅយើងបានរៀនបានសូត្រ សប្បាយកូន សប្បាយ​ព្រោះ​បានរួចខ្លួនពីរបបដែលឱ្យយើងស៊ីបាយ១វែកនោះ»។

ទុក្ខលំបាកវេទនាទាំងអស់ត្រូវបានរលាយបាត់ខ្ចាត់ខ្ចាយអស់ និង​ផ្តល់​មក​វិញនូ​វ​ស្នាមញញឹម សប្បាយ​រីករាយ ការជួបជុំសាច់ញាតិ ហ៊ោកញ្ជ្រៀវ ខ្ញៀវខ្ញារសាទរ​ចំពោះ​ថ្ងៃ​រំដោះ​៧មករា ឆ្នាំ​១៩៧៩ ដែលជាការខិតខំរបស់រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបាន និងជាមេរៀន ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចងចាំ សរសេរទុក និងផ្សព្វផ្សាយបន្តគ្រប់ជំនាន់ ព្រោះបើគ្មាន៧មករាទេ កម្ពុជាគ្មាន​នៅ​ក្នុងផែ​នទី​ពិភព​លោកដល់សព្វថ្ងៃនេះទេ។

លោកបណ្ឌិត យង់ ពៅ បន្តថា «ប្រសិនបើអត់បានមានថ្ងៃ៧មករាហ្នឹងទេ អាចអស់​ប្រទេស​កម្ពុជា ហើយមិនបាច់និយាយអំពីសន្តិភាព មិនបាច់និយាយអំពីសិទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ឬ​ក៏អ្វី​ផ្សេង​ទៀត​គ្មាន​ទេ។ កាល​ណាអ​ត់​មាន​ការ​រំដោះ​ហ្នឹង​មក​គឺ​ថា​មាន​មនុស្ស​ឯណាម​ក​រស់​នៅ​ទាម​ទារ​រកសន្តិភាព»។

ជាការពិត បើគ្មានមហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទេនោះ ទំព័រសករាជថ្មី ដែលធ្វើឱ្យ​ប្រជាជ​ន​កម្ពុជា​បាន​ទទួល​មក​វិញ នូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍​មាតុភូមិ​របស់​ខ្លួន​ឡើង​វិញ​ក៏គ្មានដែរ ពោលគឺ បើគ្មានជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានជីវិតទី២របស់ប្រជាជន និង​គ្មាន​អ្វីៗដូចថ្ងៃនេះដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm