កំពង់ផែក្នុងខេត្តសៀមរាប នឹងដំណើរការវិញនៅដើមឆ្នាំក្រោយ តាមស្ដង់ដារកំពង់ផែទេសចរណ៍

2021/11/04 09:34:41 pm        518

សៀមរាប ៖ អភិបាលខេត្តសៀមរាប បានអះអាងថា នៅដើមឆ្នាំក្រោយនេះ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏ មានសក្តានុពលក្នុងការស្រូបទាញភ្ញៀវទេសចរទស្សនាសម្រស់ធម្មជាតិ នៃបឹងទន្លេសាបនោះ ​នឹងមានសកម្មភាពកត់ត្រាចំនួនភ្ញៀវឡើងវិញ ជាមួយនឹងការរំពឹងទុកថា កំពង់ផែចុងឃ្នៀស ​នឹងត្រូវអភិវឌ្ឍឱ្យ ស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ បំពាក់ដោយសម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។

កំពង់ផែចុងឃ្នៀស ដែលមានទីតាំងនៅជាប់មាត់បឹងបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស ក្រុង សៀមរាប ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជំរុញឱ្យមានការចាប់ផ្តើមជាថ្មី បន្ទាប់ពី អសកម្មភាពអស់ពេលយូរមកហើយ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរឡើងវិញ។

កាលពីម្សិលមិញ ក្នុងឱកាសចុះផ្ទាល់ដល់កំពង់ផែមួយនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប បានបង្ហាញឲ្យដឹងអំពីផែនការចំពោះមុខ ដែលក្នុងជំហានដំបូងនេះ គឺចាំបាច់ត្រូវតែមាន​ការជួសជុលបន្ទាន់ នូវផ្លូវចូលតំបន់ចុងឃ្នៀស។

ឯកឧត្តម បានបញ្ជាក់ថា កំពង់ផែចុងឃ្នៀស គឺជាគោលដៅ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត ឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយគិតគូរ លើការ បំពាក់សម្បទាទ្រទ្រង់​សេវាកម្ម​ផងដែរ ។

សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង ​និងទេសចរណ៍ផ្ទៃក្នុង ដែលសៀមរាប-អង្គរ ​គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការ ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នោះ តំបន់ចុងឃ្នៀស ត្រូវតែបានរៀបចំល្អប្រសើរ មានសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ដែល​ជាពិសេសនោះ​ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។

កំពង់ផែចុងឃ្នៀស ត្រូវបានរដ្ឋបាលខេត្តចូលគ្រប់គ្រងជាបណ្តោះអាសន្ន កាលពីចុងខែសីហា កន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់​ក្រុមហ៊ុន​ឯកជន។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បាន​កំណត់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប​ និងគ្រឹះស្ថានអង្គរ គ្រប់គ្រង​តំបន់កំពង់ផែនេះ ​ជាបណ្តោះអាសន្ន។

តំបន់ចុងឃ្នៀសនេះដែរ គឺជាគោលដៅនៃការអភិវឌ្ឍពហុវិស័យ ​ដោយមានវិស័យ ទេសចរណ៍​ជាស្នូល ហើយក៏ជាកំពង់ផែដឹកជញ្ជូនផ្លូវទឹក​ និងជាតំបន់ចែកចាយផលនេសាទទឹកសាបផងដែរ៕

អត្ថបទ៖ ងឹន គឹមឡេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm