សហជីព កម្មករ និងពលរដ្ឋ៖ បើគ្មានថ្ងៃជ័យជម្នះ៧មករា ពួកគាត់គ្មាន​ឱកាស​ទទួល​បានការងារ​សមរម្យ​ឡើយ

2025/01/06 11:43:28 pm        277

សហជីព កម្មករ និងប្រជាពលរដ្ឋកម្ពុជា បានអះអាងថា ប្រសិនបើគ្មានថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ​១៩៧៩​ទេ ពួកគាត់នឹងគ្មានឱកាសទទួលបានការងារសមរម្យ គ្មានពេលវេលាជួបជុំគ្រួសារ និង​គ្មាន​សិទ្ធិ​សេរីភាពគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះទេ ខណៈពួកគាត់បាន​ប្ដេជ្ញា​ការពារ​សន្ដិភាព​ជាមួយ​រាជរដ្ឋាភិបាលឱ្យបានគង់វង្សយូអង្វែងថែមទៀត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា ក្នុងនាមជាសហជីព លោក​សូម​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋ និងកម្មករសូមបន្តថែរក្សាសន្តិភាព និងបន្តការចងចាំ​មរតក​ជ័យ​ជម្នះ​៧មករា ដើម្បីថែរក្សាសន្តិភាព បង្ករកង្កើតការងារ និងចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​រីក​ចម្រើន​ថែមទៀត»។

លោកបានថ្លែងថា បើគិតត្រឹមឆ្នាំ១៩៩០មក កម្ពុជាបាន​ចាប់​ផ្ដើម​មាន​រោង​ចក្រ​សហគ្រាស​បណ្ដើ​ៗ​ ព្រមទាំងបានយកសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការលើកទឹកចិត្តវិនិយោគរវាងវិស័យឯកជន និង​ការ​នាំចេញ។ ចាប់ពីនោះមកសហគ្រាស រោងចក្រ ទាំងសហគ្រាសខ្នាតតូច និងមធ្យម​បាន​រីក​ចម្រើន​ជាបន្តបន្ទាប់ដែលកំពុងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។

លោកបានបន្ថែមថា សហគ្រាសទាំងនោះ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល សម្រាប់​ប្រជាពលរដ្ឋកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន ការងារ​ដែល​បង្កើតដោយវិស័យឯកជន មានប្រមាណជិត ៣លានកន្លែង នេះបើយោង​តាម​ការ​សិក្សា​របស់​ធនាគារពិភពលោកប្រចាំកម្ពុជា។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីព​កម្ពុជា​ពន្លឺ​កម្មករ​បាន​ថ្លែង​ថា «ដោយ​សារ​មាន​សន្តិភាព​យើង​អាចមានឱកាសទៅ​ធ្វើការនៅក្រៅប្រទេស មានវិនិយោគ មានរោងចក្រ​រាប់​ពាន់​កន្លែង ហើយយើងមានការងារធ្វើលានកន្លែងដូច្នេះសូមបងប្អូនកុំភ្លេច ៧មករា ឆ្នាំ​១៩៧៩​ ជា​កំណើត​ទីពីររបស់យើង»។

លោកបន្តថា ដោយសារកត្តាសន្ដិភាពទាំងអស់នេះ បានធ្វើឱ្យកម្ពុជា​មាន​ឱកាស​ពង្រីក​វិសា​ល​ភាព​វិស័យ​ការងារ​កាន់​តែ​ធំទូលា​យតា​មរយៈ​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​ក្នុង​ប្រទេស និងការលើកទឹកចិត្តដល់សហគ្រាស រោងចក្រនៅក្នុងស្រុកផងដែរ។

លោក​ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន​និង​​កំពុង​ធ្វើការ​យ៉ាង​សកម្មភាព​ក្នុង​ការ​បង្កើត​បាន​នូវ​បរិយាកាស​ទំនាក់​ទំនង​វិជ្ជា​ជីវៈ​ឱ្យកា​ន់​តែ​ប្រសើរ​នៅ​តាមរោងចក្រ សហគ្រាស និងបានបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំង​ពលកម្ម​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំៗ​ដែល​ជា​សក្តានុពលមួ​យស​ម្រាប់​អ្នក​វិនិយោគិន​បរទេស​។

លោក អ៊ុន គិនសេរីដ្ឋា អាយុ ៥៤ឆ្នាំជាប្រជាពលរដ្ឋរស់​នៅ​ខណ្ឌ​សែនសុខ​បាន​ប្ដេជ្ញា​ចូល​រួម​សន្ដិភាព និងដឹងគុណចំពោះថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលលោកចាត់ទុកថា ជាថ្ងៃ​កំណើតទី​២​របស់លោក និងក្រុមគ្រួសារ។

លោកថា «ថ្ងៃ៧មករា ជាថ្ងៃរស់រានមានជីវិតរបស់ប្រជាជនទូទាំងប្រទេស ដោយសារ​មាន​ការ​លះបង់​របស់​ថ្នាក់ដឹកនាំមួយចំនួន ដើម្បីរំដោះប្រទេសជាតិ​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​មាន​ការ​រីក​ចម្រើនលើគ្រប់វិស័យ និងមានរោងចក្រសហគ្រាសទូទាំងប្រទេស ខ្ញុំសូម​អរគុណ​សន្ដិភាព​»។

ចំណែកពលរដ្ឋម្នាក់ទៀតលោក សាត សុគន្ធ អាយុ ៥៣ឆ្នាំ រស់នៅខេត្ត​កណ្តាល​បាន​និ​យាយ​ថា «ខ្ញុំ​សូមអរគុណសន្តិភាពបានធ្វើឳ្យពួកខ្ញុំបានរស់រានមានជីវិតដល់សព្វថ្ងៃនេះ និងរស់នៅ​បាន​សុខ​ស្រួល យើងមានសន្តិភាពដោយសារមានសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយកមន្ត្រី​ដែល​បាន​រំដោះប្រជាជនខ្មែរពីពួកខ្មែរក្រហមនៅថ្ងៃទី៧មករាមក»។

លោក ម៉ាត់ សាលី ជាកម្មករោងចក្រ​នៅ​ខេត្តតាកែវ​បាន​និយាយ​ថា បើគ្មានថ្ងៃ៧​មករា និងគ្មាន​សន្ដិភាព​​លោកក៏គ្មានឱកាសរស់នៅជួបជុំគ្រួសារនោះទេ។ ជាពិសេស​លោក​នឹង​មិន​មាន​ឱកាស​ក្នុង​ការ​ទទួល​បានការងារសមរម្យនៅជិតផ្ទះ ហើយក៏មិនមានប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ដែរ​។

ដូច្នេះ​កម្មកររូបលោក​បានច​ងចាំ​គុណ​បំណាច់​ថ្ងៃ៧មករា និង​អរគុណ​សម្រាប់​ថ្ងៃទី​៧ម​ករា​ដែល​ជា​ថ្ងៃ​យើ​ង​មានសុខសន្តិភាពឡើងវិញ នៅពេលមានសន្តិភាពយើងអាចប្រកបមុខរបរ ដើរ​កម្សាន្ត​នៅ​តាម​បណ្ដាខេ​ត្ត និងកន្លែងកម្សាន្តនានា ដោយសេរី គ្មានការផិតភ័យ យើងមានសិទ្ធិសេរីភាព និង​មាន​ការងារ​ធ្វើគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ»។

បើ​និយាយលើការបង្កើតការងារសរុបវិញ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានបង្កើតការងារប្រមាណ ១០​លាន​កន្លែង​នៅទូទាំងប្រទេស ដែលបានមកពីវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្នុង​នោះ​វិស័យ​កសិកម្មបង្កើតការងារ មានចំណែករហូតដល់៥០% នៃការងារសរុប។ ហើយក្រុម​ហ៊ុន​បរទេស​វិញ ក៏បានបង្កើតការងារប្រមាណ ១លានកន្លែងនៅប្រទេសកម្ពុជា។ ភស្ដុតាង​ទាំង​អស់នេះ​ហើយ បានជារដ្ឋាភិបាលកម្ពុជា ចាត់ទុកយន្តការសេដ្ឋកិច្ច គាំទ្រដល់​ការ​វិនិយោគ​ជា​កត្តា​សំខាន់​បង្កើត​ការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សេដ្ឋកិច្ចកម្ពុជា​បង្កើតការងារ ស្ថាប័នអភិវឌ្ឍនានានៅកម្ពុជា ធ្លាប់លើកឡើងថា បើកំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន ៧%ប្រចាំឆ្នាំ នោះសេដ្ឋកិច្ចនឹងបង្កើតការងារបានជាមធ្យមចំនួន ១៦​ម៉ឺននាក់។ បច្ចុប្បន្ន បើគិតត្រឹមរយៈពេល ៥ខែដើមឆ្នាំ ២០២៣ គម្រោង​វិនិយោគ​បរទេស​ទាំង​អស់​បង្កើតការងារប្រមាណ ៧ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលភាគច្រើន​នៅ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​។ បើគ្មានអ្វីប្រែប្រួល និងស្ថិរភាពនយោបាយ សេដ្ឋកិច្ចសេដ្ឋកិច្ច​កម្ពុជា​នឹង​បង្កើត​ការងារ​តាម​ការគ្រោងទុក តាមរយៈនយោបាយសេដ្ឋកិច្ច ជំរុញការវិនិយោគក្នុងស្រុក និង​បរទេស​។

កត្តាសន្ដិភាពនេះហើយដែលរដ្ឋាភិបាលកម្ពុជាមានឱកាសខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ទាក់ទាញវិនិយោគបរទេស និងការលើកទឹកចិត្តសហគ្រាសក្នុងស្រុក ដើម្បីបង្កើត​ការងារ​ក្នុង​នោះ​តាម​រយៈនយោបាយសេដ្ឋកិច្ចកន្លងមក ក្រុមហ៊ុនក្នុងស្រុកបង្កើតការងារបាន ២លាន៨​សែន​កន្លែង និងក្រុមបរទេសបង្កើតការងារបាន ១លានកន្លែងនៅទូទាំងប្រទេសកម្ពុជា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm