ក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត បាននិយាយថា ជនស៊ីវិលស៊ូដង់ ១០នាក់ បានស្លាប់ និងជាង ៣០នាក់ បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ព លើភាគខាងត្បូងទីក្រុងខាទុំ (Khartoum)។
បន្ទប់សង្គ្រោះបន្ទាន់ក្នុងតំបន់(ERR) ដែលជាផ្នែកនៃបណ្តាញអ្នកស្ម័គ្រចិត្ត នៅទូទាំងប្រទេសដែលសម្របសម្រួលជំនួយជួរមុខ បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានកំណត់គោលដៅលើតំបន់ទីផ្សារមួយនៃតំបន់ Southern Belt នៃរដ្ឋធានីនេះ «ជាលើកទី ៣ ក្នុងរយៈពេលមិនដល់មួយខែផងនោះ»។
ក្រុមនេះបាននិយាយថា អ្នកដែលត្រូវបានគេដុតសម្លាប់។ អ្នករបួសដែលមានរបួសរលាក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Bashair ក្នុងស្រុក ដោយក្នុងនោះ ៥នាក់ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក សង្គ្រាមរវាងកងទ័ពធម្មតារបស់ស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សរាប់ម៉ឺននាក់។
នៅក្នុងរដ្ឋធានីនេះតែមួយប៉ុណ្ណោះ អំពើហិង្សា បានបណ្តាលឲ្យមនុស្ស ២៦.000 នាក់ស្លាប់ នៅចន្លោះខែមេសា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់សាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍។

