គ្មាន​ទឹក​ពន្លត់ភ្លើង ខណៈ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​ទឹកកក​នៅ​តំបន់​រាំងស្ងួត​របស់​រុស្ស៊ី​

2021/11/04 09:57:55 pm        118

​រុស្ស៊ី៖ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កាលពី​ថ្ងៃ​ពុធ​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ​នៅ​ក្នុង​តំបន់ tundra របស់​ប្រទេស​រុស្ស៊ី ស្រប​ពេល​សីតុណ្ហភាព​ធ្លាក់​ចុះ​ក្រោម​សូន្យ​។​ អ្នក​ពន្លត់​អគ្គិភ័យលោក Alexander Bashaev បាន​និយាយ​ខណៈ​កំពុង​ពន្លត់ភ្លើង​ឆេះ​វាលស្មៅ​ដោយ​ប្រើ​មែក​ឈើ​ថា យើង​មិន​អាច​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ទឹក​ទេ​។

ពេលនេះ​រថយន្ត​ដឹក​ទឹក​កំពុង​នៅ​តាម​ផ្លូវ ប៉ុន្តែ​ទឹកកក​អស់ហើយ ​ព្រោះ​អាកាសធាតុ​នៅ​ខាងក្រៅ​ត្រជាក់​ខ្លាំង​ពេក​។ ភ្លើង​ដែល​បាន​ឆាប​ឆេះ​នៅ​ក្នុង​តំបន់ Magadan ក្នុង​ភាគ​ខាងកើត​ផុត​របស់​រុស្ស៊ីគឺជា​ភ្លើង​ឆេះ​មួយ ​ក្នុងចំណោម​ភ្លើង​ជាច្រើន​ដែល​បាន​ឆេះ​នៅ​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។ ភ្លើង​បាន​ឆាបឆេះវាលស្មៅ​ស្ងួត​ដែល​ស្ថិតនៅ​ចម្ងាយ ​១២​គីឡូម៉ែត្រ​ពី​ភូមិ Arman ជាទី​ដែល​សីតុណ្ហភាព​ត្រជាក់​បាន​ធ្លាក់​ចុះ​ដល់ ​១៧​អង្សា​ក្រោម​សូន្យ​នៅ​ពេលព្រឹក​។ កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​អាមេរិក Joseph Biden បាន​លើក​បញ្ហា​ភ្លើង​ឆេះ​នៅ​តំបន់ tundra និង​បាន​រិះគន់​មេដឹកនាំ​រុស្ស៊ីដែល​មិន​ចូលរួម​សន្និសីទ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ របស់​អង្គការសហប្រជាជាតិដែល​នៅតែ​បន្ត​នៅ​ក្នុង​ទីក្រុង Glasgow។​

ប៉ុន្តែ​អ្នកនាំពាក្យ​ទីក្រុង​ក្រឹម​ឡាំងលោក Dmitry Peskov បាន​វាយបក​ទៅលើ​សម្ដី​របស់​លោក Biden វិញ​ដោយ​និយាយ ខណៈ​ដែល​លោក​ទទួលស្គាល់​ពី​ភ្លើង​កំពុង​ឆេះ​នៅ​តំបន់ tundra ថា កុំ​ភ្លេច​ថា​ភ្លើង​ក៏​កំពុង​ឆាបឆេះ​នៅ​ក្នុង​រដ្ឋ California នៅ​ក្នុង​ប្រទេស​ទួរគី និង​ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភព​លោក​ដែរ​។ ហើយ​ទាំងនេះ​ក៏​ជា​ផល​លំបាក​នៃ​បម្រែបម្រួល​អាកាសធាតុ​ ដែល​យើង​ទាំង​អស់​គ្នា​កំពុងប្រឈម​ដូចគ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        85
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        121
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm