ហ្វីលីពីនដាក់ពង្រាយធនធានដែនទឹក និងអាកាស ដើម្បីតាមដាន «នាវាធំបំផុត» របស់ចិន

2025/01/07 02:23:21 am        69

ប្រទេសហ្វីលីពីន បានដាក់ពង្រាយធនធានទាំងដែនទឹក និងអាកាសរបស់យោធា និងឆ្មាំល្បាតឆ្នេរ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដើម្បីតាមដាននាវាឆ្មាំល្បាតឆ្នេរធំបំផុតរបស់ចិន ដោយហៅវត្តមានរបស់នាវានេះថា ជាទង្វើនៃ «ការគំរាមកំហែង ការដាក់សម្ពាធ និងការឈា្លនពាន» របស់ចិន។

យោងតាមឆ្មាំល្បាតឆ្នេរហ្វីលីពីន បានឲ្យដឹងថា នាវាប្រវែង ១៦៥ម៉ែត្រ លេខ 5901 ដែលហ្វីលីពីនឲ្យឈ្មោះថា «នាវាដ៏ធំចម្លែក» មានវត្តមាននៅចម្ងាយពី ៦៥ ទៅ ៧០ម៉ាយល៍ណត់ ម្ដុំឆ្នេរសមុទ្រនៃខេត្ត Zambales កាលពីថ្ងៃអាទិត្យ (ទី៥ ខែមករា)។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya បានប្រាប់ទូរទស្សន៍រដ្ឋនៅថ្ងៃទី៦ ខែមករានេះថា៖ «យើងដាក់ធនធានទាំងអស់របស់យើងតម្រង់ទៅនាវាដ៏ធំចម្លែកនោះ។ នៅពេលនាវានោះ អនុវត្តនូវសកម្មភាពបង្កហេតុណាមួយ ការឆ្លើយតបដ៏សមស្រប នឹងត្រូវបានធ្វើឡើង»។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ចំណងមិត្តភាព រវាងចិន និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក គឺហ្វីលីពីន បានជួបប្រទះនឹងភាពអាប់អួ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការប៉ះទង្គិចគ្នាជាញឹកញាប់ ខណៈដែលទីក្រុងម៉ានីល ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr បានតបតទៅវិញនូវអ្វីដែលខ្លួនមើលឃើញថា ជាការឈា្លនពានរបស់ទីក្រុងប៉េកាំង។

តែប្រទេសចិនបានចោទហ្វីលីពីនម្តងហើយម្តងទៀតថា បានទន្ទ្រានចូលក្នុងដែនទឹករបស់ខ្លួន។ ក្នុងនាមជាផ្លូវដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មតាមនាវា ដែលមានតម្លៃប្រចាំឆ្នាំចំនួន ៣សែនកោដិដុល្លារ ចិនទាមទារដោយភាគច្រើននូវតំបន់នៃសមុទ្រចិនខាងត្បូងថា ជាទឹកដីរបស់ខ្លួន ដោយមានវត្តមានឆ្មាំល្បាតឆ្នេរក្នុងចំនួនដ៏ច្រើន ទាំងនៅក្នុង និងជុំវិញតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសជិតខាងវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm