នគរបាល ៨នាក់ និងអ្នកបើកបរម្នាក់ បានស្លាប់ ក្នុងហេតុការណ៍វាយប្រហារពីក្រុមម៉ៅនិយម នៅភាគកណ្តាលឥណ្ឌា

2025/01/07 03:08:57 am        86

នគរបាល នៅថ្ងៃចន្ទ (ទី៦ ខែមករា) បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់នគរបាល ៨នាក់ និងអ្នកបើកបរម្នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ដែលបានធ្វើឡើងដោយក្រុមឧទ្ទាមម៉ៅនិយម នៅរដ្ឋ Chhattisgarh ភាគកណ្តាលប្រទេសឥណ្ឌា។

សេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា រថយន្តនគរបាលដែលជនរងគ្រោះកំពុងធ្វើដំណើរ ត្រូវបានវាយប្រហារដោយការបំផ្ទុះ នៅក្នុងតំបន់ Bijapur របស់រដ្ឋនេះ នាថ្ងៃចន្ទនេះ។

នេះជាការវាយប្រហារម្ដងម្កាលជាបន្តបន្ទាប់ចុងក្រោយបង្អស់ លើកងកម្លាំងសន្តិសុខ ក្នុងរដ្ឋនេះ។ វាកើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នាដោយកាំភ្លើងជាញឹកញាប់ រវាងកងកម្លាំង និងក្រុមឧទ្ទាម ដែលឃើញថា សមាជិកក្រុមឧទ្ទាមជាច្រើននាក់ ត្រូវបានសម្លាប់ ក្នុងប៉ុន្មានខែថ្មីៗនេះ។

គួរបញ្ជាក់ថា ទាំងរដ្ឋ Chhattisgarh និងបណ្ដារដ្ឋជិតខាង នៅភាគកណ្តាល និងភាគខាងកើតឥណ្ឌា ត្រូវបានរងគ្រោះដោយការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយរបស់ក្រុមឧទ្ទាមម៉ៅនិយម ទោះបីជាតំបន់ដែលពួកគេប្រតិបត្តិការ ត្រូវបានកាត់បន្ថយយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក៏ដោយ។

ក្រុមឧទ្ទាមម៉ៅនិយម និយាយថា ពួកគេកំពុងប្រយុទ្ធ ដើម្បីផ្តល់ឲ្យកសិករឥណ្ឌាក្រីក្រ និងកម្មករគ្មានដីធ្លី បានកាន់កាប់លើដីធ្លីរបស់ពួកគេ និងទាមទារកាន់តែធំជាងមុននូវតំបន់ធនធានរ៉ែ ដែលកំពុងត្រូវបានរុករកដោយក្រុមហ៊ុនធំៗជាច្រើន នាពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm