បាល់ទាត់៖ ខ្សែការពារកណ្ដាលរបស់ក្រុមបិសាចក្រហម Manchester United, Raphael Varane នៅមិនទាន់ច្បាស់នៅឡើយថាអាចលេងបានរឺអត់ក្នុងជំនួប Manchester Derby ទល់នឹងក្រុមរួមទីក្រុង Manchester City ចុងសប្ដាហ៍នេះដោយសាររបួសសរសៃពួរ។

ម្ចាស់ជ័យលាភី World Cup ២០១៨ ជាមួយក្រុមជំរើសជាតិបារាំងវ័យ ២៨ឆ្នាំរូបនេះត្រូវបានផ្លាស់ចេញនៅនាទីទី៣៨ ពេល Manchester United ស្មើ ២-២ នៅទឹកដី Atalanta កាលពីយប់ថ្ងៃអង្គារ។ ចំណែកមិត្តរួមក្រុម Victor Lindelof ក៏ស្ថិតក្នុងមន្ទិលផងដែរ បន្ទាប់ពីអវត្តមានពីក្រុមនៅពេលធ្វើដំណើរទៅទឹកដីអ៊ីតាលីនោះ។ Manchester United បច្ចុប្បន្នកំពុងឈរលេខ៥ នៅ English Premier League នឹងត្រូវជួបជាមួយក្រុមលេខ៣ Manchester City នៅទឹកដី Old Trafford នៅថ្ងៃសៅរ៍នេះ៕
អត្ថបទ៖នាង សុភាវុធ