សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា

2025/01/07 05:27:32 pm        154

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា ហើយសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលខ្មែរទាំងអស់ត្រូវជឿទុកចិត្តចំពោះការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាដែលបាន ចេញ​ដំណើរពីលេខសូន្យ ​បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចងក្នុងការស្តា កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ធ្វើឲ្យភាពក្រីក្រ​របស់ប្រជាជនត្រូវ​បានកាត់បន្ថយជាបន្តបន្ទាប់​មកក្រោម ១០ភាគរយ មុនពេលមាន វិបត្តិកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាធ្លាប់ជាប្រទេសត្រូវបានគេ​ហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាង​អយុត្តិធម៌​នោះ បានធ្វើ​សមាហរណកម្ម​យ៉ាងស៊ី​ជម្រៅនៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេស​ដែលអាច​បញ្ជូន​កងកម្លាំងរបស់ខ្លួន​ទៅចូលរួម​ក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ដោយសម្តេចតេជោ ​គូសបញ្ជាក់ថា «គ្មានអ្វី​ស្រពេចស្រពិល​នោះទេ​ គឺ​គណបក្សប្រជាជន​កម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ​របស់​ព្រះរាជាណាចក្រកម្ពុជា»។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ប្រមុខ​គណបក្សកាន់​អំណាច​ក៏​បានអំពាវនាវ​ដល់​អង្គការ​ចាត់តាំង​គ្រប់ថ្នាក់​ មន្រ្តី សមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូន​ជនរួមជាតិ បណ្តាគណបក្សនយោបាយ ​និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ​សូម​ពង្រឹង​ធ្លុង​មហាសាមគ្គីជាតិ បន្តការពារ​សន្តិភាព ​និង​ចូលរួម​សកម្មភាព​ក្នុង​ការ​អនុវត្ត​កម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ​របស់​រាជរដ្ឋាភិបាល​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផលធំៗថ្មីៗ​បន្ថែមទៀត នៅក្នុងឆ្នាំ២០២៥​ និងឆ្នំា​បន្តបន្ទាប់ទៀតផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm