លោក Trump បរាជ័យក្នុងសំណើពន្យារការកាត់ទោសក្នុងសំណុំរឿងប្រាក់បំបិទមាត់

2025/01/07 05:50:01 pm        108

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (០៦ មករា) បានបរាជ័យនៅក្នុងកិច្ចប្រឹងប្រែងដើម្បីពន្យារពេលការកាត់ទោសរបស់លោកនៅថ្ងៃសុក្រ ១០ មករា ខាងមុខនេះ សម្រាប់ការកាត់ទោសព្រហ្មទណ្ឌ ដែលកើតចេញពីប្រាក់បំបិទមាត់ឱ្យតារាអាសអាភាសម្នាក់។

ដោយលើកឡើងទាំងអភ័យឯកសិទ្ធិប្រធានាធិបតី និងតម្រូវការនៃពិធីឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដែលជិតមកដល់របស់លោក Trump ក្រុមមេធាវីរបស់លោកនៅព្រឹកថ្ងៃចន្ទ បានស្នើលោកចៅក្រម Juan Merchan កុំទាន់សម្រេចទោសក្នុងពេលវេលាដ៏សំខាន់បែបនេះ។

នៅក្នុងសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរនៅល្ងាចថ្ងៃចន្ទ លោក Merchan បាននិយាយថា សំណើរបស់លោក Trump ភាគច្រើនគឺ "ពាក្យដដែលៗនៃអំណះអំណាងដែលបានលើកឡើងជាច្រើនដងកាលពីមុន"។ ចៅក្រមរូបនេះបានបដិសេធមិនពន្យារការកាត់ទោសថ្ងៃទី១០ ខែមករា របស់លោក Trump ដែលជាកាលបរិច្ឆេទកំណត់រួចតាំងតែពីសប្តាហ៍មុនទេ។

ក្នុងការកំណត់ពេលវេលាកាត់ទោសសម្រាប់ថ្ងៃសុក្រនោះ លោកចៅក្រម Merchan បានបញ្ជាក់ថា លោកនឹងមិនញ្ជូនលោក Trump ចូលពន្ធនាគារឡើយ ហើយថា មានការកាត់ទោសប៉ុន្តែត្រូវដោះលែងដោយគ្មានលក្ខខណ្ឌ និងដាក់ការវិនិច្ឆ័យទោសកំហុសយ៉ាងមានប្រសិទ្ធភាពប៉ុន្តែគ្មានការផាកពិន័យ ឬការកាត់ទោសពិតប្រាកដ នឹងក្លាយជាវិធីសាស្រ្តជាក់ស្តែងបំផុត ដោយសារការចូលកាន់តំណែងរបស់លោក Trump ខិតកាន់តែជិត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm