អាជ្ញាធរមីនកម្ពុជា ទទួលអំណោយពីសមាគមពុទ្ធសាសនិកកម្ពុជា-ចិន សម្រាប់ការងារមនុស្សធម៌

2021/11/04 03:58:41 pm        347

ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃនេះ បានទទួលអំណោយពីសមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានជាអង្ករ និងបរិក្ខារសុខាភិបាល សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយវិបត្តិជំងឺកូវីដ១៩ ។

ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានលើក​ឡើងថា បច្ចុប្បន្ន មិត្តភាពកម្ពុជា និងចិន កំពុងមានការជិតស្និទ្ធគ្នា រហូតដល់ក្លាយជាមិត្ត​ដែកថែប ខណៈមិត្តភាពនេះ បានបង្កើតឡើងតាំងពីជំនាន់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ទន្ទឹមនឹងមានការរឹតចំណងមិត្តភាពនេះ រដ្ឋាភិបាលចិន បាន​ផ្ដល់​នូវជំនួយជាបន្តបន្ទាប់ រួមទាំងជួយអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាជាហូរហែរ រួមទាំង​អ្នក​វិនិយោគចិន មកធ្វើការវិនិយោគនៅកម្ពុជា ​ដែលបានជួយធ្វើឲ្យសេដ្ឋកិច្ច ​កាន់តែមានភាពរីកចម្រើន ។

ឯកឧត្តម លី ធុជ បានបន្ថែមថា ខណៈកម្ពុជា បានជួបនូវវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលចិន បានផ្ដល់​ជំនួយ​ផ្សេងៗ មានគ្រឿងបរិក្ខារសុខាភិបាល ពិសេសវ៉ាក់សាំងកូវីដ១៩ ​ដើម្បីចាក់ជូនពលរដ្ឋ ដែល​វ៉ាក់សាំងនេះ បានចូលរួមចំណែកធ្វើឲ្យកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញ​នាពេល​បច្ចុប្បន្ន ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ​សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និង​សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានផ្ដល់ជំនួយដល់អាជ្ញាធរមីន ទុកចែកជូនពលរដ្ឋ​ក្រីក្រ ការផ្ដលជំនួយមនុស្សធម៌នេះ បានបង្ហាញពីការជួយគ្នាទៅវិញទៅមក ៕

អត្ថបទ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am