ភាពជោគជ័យលើការគ្រប់គ្រងសំណល់រឹង ទាមទារការចូលរួមពីគ្រប់ភាគីពិសេសពលរដ្ឋ

2021/11/04 11:19:12 pm        344

ព្រះសីហនុ ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាសំរាម ក្នុងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងសំរាម គឺ ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ពិសេសគឺប្រជាពលរដ្ឋ ដែលជាអ្នកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហេង ណារ៉េត ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដែល​ផ្ដោត​លើប្រធានបទពីរ គឺ១. បទបង្ហាញពីក្របខណ្ឌការងារឈានទៅអនុវត្តប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹង ក្នុងទីប្រជុំជនក្រុងព្រះសីហនុ និង២. បទបង្ហាញស្តីពីការគ្រប់គ្រងសំរាម សំណល់​រឹង​ឆ្លាតវៃ បានលើកឡើងថា គោលនយោបាយបរិស្ថានស្អាត សុខភាពល្អ វាមានសារសំខាន់​សម្រាប់​សុខុមាលភាពប្រជាពលរដ្ឋ។ ដើម្បីកែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមក្នុងខេត្តព្រះសីហនុ និង​លើក​កម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម និងតម្លៃឱ្យមានប្រសិទ្ធិភាពតាមប្រព័ន្ធថ្មី ទី១. ឆន្ទៈ ២. ការបេជ្ញាចិត្ត ៣.ធ្វើជាម្ចាស់។ ដើម្បីធានាសមត្ថភាព និងសមិទ្ធផលក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង ដោយមានការចូលរួមពីក្រុមហ៊ុន អាជ្ញាធរ និងប្រជាពលរដ្ឋ ទើបក្រុងមានភាពស្អាត និង​មានពណ៌បៃតង។

ក្រុមហ៊ុន ត្រូវមានតួនាទីក្នុងការប្រមូលសំរាមចេញពីក្រុង-ស្រុក តែប្រជាពលរដ្ឋ ជាអ្នកបង្កើតសំរាម ត្រូវធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវ។ អាជ្ញាធរ ក៏ទាមទារការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មាន​ការ​យល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការបញ្ចេញសំរាម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រយៈពេលកន្លងមក វិបត្តិសំរាម​នៅ​ក្រុងព្រះសីហនុ ទោះបីមានក្រុមហ៊ុនដឹកជញ្ជូនសំរាម បានប្រមូលសំរាមដឹកចេញពីក្រុង តែបន្តយក​ទៅទៅចាក់រាយប៉ាយគ្មានសណ្តាប់ធ្នាប់ ការគ្រប់គ្រងគ្មានបច្ចេកទេស សំរាមបានប្រមូលចេញពីក្រុងយកទៅទុកកន្លែងផ្សេងតែប៉ុណ្ណោះ។ ក្រសួងបរិស្ថាន បានសង់ទីលានចាក់សំរាមរួចរាល់ហើយ ប៉ុន្តែគំនរសំរាមនៅក្រៅទីលានគរដូចភ្នំ។

ឯកឧត្តម បានស្នើក្រសួងបរិស្ថានជួយធ្វើយ៉ាងណាឱ្យឆាប់បានដំណើរការ ដើម្បីឱ្យ​សំរាមដែល​ប្រមូល​ចេញពីក្រុងយកទៅទុកដាក់ក្នុងទីលានគ្រប់គ្រងបានត្រឹមត្រូវតាមបច្ចេកទេស។ រដ្ឋបាលខេត្ត ខិតខំផ្សព្វផ្សាយនូវស្លាកសញ្ញាហាមបោះចោលសំរាម រួមទាំងចារតម្លៃ នៃការផាកពិន័យ ចាប់ពី២ម៉ឺនរៀល ដល់៤០ម៉ឺនរៀល ប្រសិនបើមានការបំពានបោះចោលសំរាមមិនត្រឹមត្រូវ នៅតាមបណ្តោយឆ្នេរសមុទ្រ តាមដងផ្លូវសាធារណៈ។ ក្រុមការងារក្រុង កំពុងធ្វើការអប់រំ​ផ្សព្វផ្សាយនៅលើផ្លូវ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងបញ្ចេញសំរាមតាមពេលវេលា៕

អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm