អ្នកជីករករ៉ែច្រើននាក់ បានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា

2025/01/07 07:46:45 pm        87

អាជ្ញាធរ បាននិយាយកាលពីថ្ងៃចន្ទ ទី០៦ មករា ថា អ្នករុករករ៉ែច្រើននាក់ ត្រូវបានគេបារម្ភថា ជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅតំបន់ដាច់ស្រយាលមួយកន្លែងក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា ហើយរដ្ឋនេះ បានស្នើសុំជំនួយពីកងទ័ព ក្នុងប្រតិបត្តិការជួយសង្គ្រោះ។

គិតត្រឹមល្ងាចថ្ងៃចន្ទ ប្រតិបត្តិការជួយសង្គ្រោះបានដំណើរការ ហើយអាជ្ញាធរកំពុងស្វែងរកចំនួនពិតប្រាកដនៃអ្នកជាប់នៅក្នុងអណ្តូងរ៉ែ។

អណ្តូងរ៉ែនេះ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងស្រុក ឌីម៉ា ហាសៅ (Dima Hasao) ជាតំបន់ភ្នំនៅរដ្ឋ Assam ប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកជីករ៉ែ ត្រូវបានជាប់ក្នុងអណ្តូងដោយសារតែទឹកជំនន់។

រដ្ឋមន្ត្រីប្រចាំរដ្ឋ Assam លោក Himanta Biswa Sarma បានសរសេរនៅលើបណ្តាញ X ថា យើងបានស្នើសុំជំនួយកងទ័ពក្នុងប្រតិបត្តិការជួយសង្គ្រោះ ដែលកំពុងនៅដំណើរការ។

កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) ក៏កំពុងធ្វើដំណើរទៅកាន់កន្លែងកើតឧបទ្ទវហេតុដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

នៅក្នុងគ្រោះមហន្តរាយធំបំផុតមួយ កាលពីឆ្នាំ២០១៩ កម្មករអណ្តូងរ៉ែ យ៉ាងហោចណាស់១៥ នាក់ត្រូវបានកប់ ខណៈកំពុងធ្វើការនៅក្នុងអណ្តូងរ៉ែខុសច្បាប់ក្នុងរដ្ឋ Meghalaya បន្ទាប់ពីទឹកពីទន្លេដែលនៅក្បែរនោះ បានជន់លិចអណ្តូងរ៉ែ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm