ប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់ដោយផ្ទាល់ កាលពីថ្ងៃចន្ទ ទី៦ ខែមករា ថា រដ្ឋាភិបាលប្រទេសអាហ្សង់ទីន មានជាប់ពាក់ព័ន្ធក្នុងផែនការហិង្សាប្រឆាំងប្រទេសវេណេស៊ុយអេឡា។

លោក Maduro បាននិយាយថា «យើងមានការស៊ើបអង្កេតល្អ ថា ពួកគេមកពីអាមេរិកខាងត្បូង ដោយមានផែនការជាក់លាក់ ក្នុងការប៉ុនប៉ងលើជីវិតរបស់អនុប្រធានាធិបតី លោកស្រី Delcy Rodriguez»។

រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា បានឃុំខ្លួនកងអាវុធហត្ថអាហ្សង់ទីន លោក Nahuel Agustín Gallo កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីការជាប់ពាក់ព័ន្ធរបស់លោកក្នុងបេសកកម្មដែលកំពុងបន្ត ខណៈអាជ្ញាធរអាហ្សង់ទីន ទាមទារឱ្យដោះលែងមន្ត្រីរូបនេះ។