អបអរ៧មករា សមាគមស្វាយចន្ទីកម្ពុជា អរគុណសន្តិភាពនាំឱ្យវិស័យឯកជនមានសុវត្ថិភាពប្រកបអាជីវកម្ម

2025/01/07 08:08:48 pm        204

ភ្នំពេញ៖ បើទោះបីជា ៧មករា ១៩៧៩ បានកន្លងផុតជាយូរឆ្នាំក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចង​ចាំ​នូវ​អតីតកាលដ៏ជូចត់គ្រប់រូបភាព។ ទន្ទឹមនេះ ក្រុមសមាជិក នៃសមាគមស្វាយចន្ទីកម្ពុជា ក៏​បានចូលរួមអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា និង​បង្ហាញ​ការ​អរគុណ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស​ជាតិ​មាន​សុខសន្តិភាព​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

លោក ស៊ុយ កុកធាន តំណាងឱ្យសមាជិក សមាជិកា សមាគមស្វាយចន្ទីកម្ពុជា ក្នុងឱកាស​ចូល​រួម​អបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកំពង់ចាម បានលើកឡើងថា ៧មករា គឺជាសន្តិភាព ៧មករា នាំមកនូវសុខសន្តិភាព ដែលធ្វើឲ្យ​វិស័យ​ឯក​ទាំង​មូល​អាចរកស៊ី​ទទួល​ទាន​ដោយ​មិន​មានការភ័យខ្លាច ដោយមិនមានហានិភ័យ ខណៈនៅក្រៅប្រទេស​មួយ​ចំនួន​បាន​កំពុង​ជួប​បញ្ហា​ប្រឈមសង្រ្គាម ដូចជាសង្រ្គាមរួមរឹតនៅប៉ែកមជ្ឈឹមបូព៌ា និងនៅប្រទេសអ៊ុយក្រែន។ល។ និង​នៅក្នុងអាស៊ានក៏ដូចគ្នាដែរ។ លោកបានបន្តថា ក្រៅពីនេះ នៅប្រទេសមួយចំនួនផ្សេងៗទៀត ក៏​មិនទាន់មានសុខសន្តិភាពផងដែរ ខណៈនៅប្រទេសកម្ពុជាយើង គឺពោពេញ​ទៅ​ដោយ​សុវត្ថិភាព សន្តិភាព ដែលធ្វើឲ្យវិស័យឯកជនអាចរកស៊ីទទួលទានមានសុវត្ថិភាព និងមាន​អំណរ​គ្រប់​បែប​យ៉ាងទាំងអស់ នេះគឺជាគុណបំណាច់នៃថ្ងៃ៧មករា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីមិទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នា​ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ​១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំ​ប្រទេស​ឆ្លង​កាត់​ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យ​ប្រទេស​ជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមក​ដល់​ដំណាក់​កាល​អភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm