អបអរថ្ងៃ៧មករា ក្រុមយុវជនរៀនជំនាញវិជ្ជាជីវៈ ដឹងគុណដល់រាជរដ្ឋាភិបាល និងអរគុណសន្តិភាព

2025/01/07 08:16:52 pm        147

ស្របពេលដែលថ្ងៃនេះ គឺជាគម្រប់ខួប៤៦ឆ្នាំនៃថ្ងៃជ័យជម្នះ ៧មករា ដែលគណបក្សប្រជាជនកម្ពុជាតែងតែប្រារព្ធពិធីរំលឹកខួប។ ក្រុមយុវជនដែលជាគ្រូបណ្តុះបណ្តាលផង និងជានិស្សិតកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានសម្តែងការដឹងគុណ និងបានអរគុណសន្តិភាពដូចគ្នាផងដែរ ដែលនាំឲ្យកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោក ថង ស៊ីថាច យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងជាគ្រូអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលលោកបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ថ្ងៃរំដោះ ៧មករា ជាថ្ងៃចងចាំមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។

ជាមួយគ្នានេះ ក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានលើកឡើងស្រដៀងគ្នាថា កាពិត បើគ្មានថ្ងៃ៧មករា ក្រុមយុវជនជំនាន់ក្រោយក្នុងពេលបច្ចុប្បន្ននេះ ក៏គ្មានគ្រប់យ៉ាងដូចសព្វថ្ងៃនេះដែរ ទាំងការសិក្សាក្រេបយកចំណេះដឹង គ្មានសិទ្ធិទាំងការរស់នៅ ទាំងការហូបចុកជាដើម ដូច្នេះហើយ មានតែការអរគុណសន្តិភាព និងសង្ឃឹមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសកម្ពុជាបន្តការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត និងរស់នៅក្រោមម្លប់សន្តិភាពគ្រប់ៗគ្នា។

បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្លងកាត់ឧបសគ្គយ់ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្រ្គាមផង។ ដូច្នេះហើយបានជាប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃនេះទេគឺគ្មានអ្វីៗសព្វបែបយ៉ាងដូចថ្ងៃនេះដែរ»៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm