រយៈពេល​២​ថ្ងៃ​ឈប់សម្រាក ​ខេត្តកោះកុង​ ទទួល​អ្នកទេសចរ​ជិត​៩​ពាន់​នាក់​ មានការថយចុះ​បើធៀបឆ្នាំមុន

2021/04/27 09:59:58 am        39

កោះកុង ​៖ ​រយៈពេល​ ២​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក ​ខេត្តកោះកុង ​មាន​ភ្ញៀវទេសចរ​សរុប​ជិត​៩​ពាន់​នាក់ ​បាន​មក​លេង​កម្សាន្ត​ស្នាក់​ នៅតាម​រមណីយដ្ឋាន​នានា​។ ​ទោះបីជា​អាកាសធាតុ​បាន​អំណោយផល​ល្អ​យ៉ាងណាក៏ដោយ​។


ក្នុងឱកាស​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ ​និង​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប ​អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃទី​២៩ ​ដល់​ថ្ងៃទី​៣០​ ខែតុលា ឆ្នាំ​២០២០ ​គឺមាន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​សរុប​៨.៩៦៦​នាក់​ បានមក​ស្នាក់នៅ ​និង​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ​ ក្នុង​​ខេត្តកោះកុង​។


គូស​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា ​លោក សុខ ចាន់​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្តកោះកុង វាយតម្លៃ​បឋម​ថា តួលេខ​អ្នកទេសចរ​ថយ​ចុះ​ច្រើន ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​ ព្រោះតែ​បញ្ហា​គ្រោះទឹកជំនន់​ នៅតាម​បណ្តា​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​កន្លងទៅ ​ធ្វើឱ្យ​បាត់បង់​ឱកាស​ដំណើរ​កម្សាន្ត ​ស្របពេល​ជំងឺ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ ត្បិត​អាកាស​ធាតុ​ភ្លៀង​ខ្យល់​ស្ងប់ស្ងាត់​ល្អ​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ​។​


លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ឱ្យដឹងទៀតថា ​មន្ទីរ​បាន​ណែនាំ​ដល់​ក្រុម​អាជីវកម្ម ​និង​ប្រតិបត្តិ​ករ​ផ្នែក​សេវា​កម្សាន្ត​ស្នាក់នៅ​ទាំង​អស់ពី​របៀប​ថែរក្សា​អនាម័យ​បរិស្ថាន​សោ​ភណ្ឌ ពង្រឹង​គុណភាព​ចំណីអាហារ រក្សា​តម្លៃ​ផលិតផល​សេវាកម្ម​ឱ្យ​សមរម្យ ​ជាពិសេស​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ជាដើម​។


ក្រុម​អ្នកទេសចរ​ក្នុងស្រុក​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ​ដែល​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប សម្តែង​នូវ​ក្តីរំភើប​ចិត្ត​ក្រោយពី​ទស្សនាចរ​ពី​ភាព​ខៀវខ្ចី​ព្រៃ​ប្រឹក្សា​ ដើរ​លើ​ស្ពាន​យោល ព្រមទាំង​បរិភោគ​អាហារ​សមុទ្រ​ស្រស់​។

ក្រុម​អ្នកទេសចរ​ដដែល អះអាងថា សេវាកម្ម​និង​ផលិតផល​លក់ដូរ​ជូន​ពួកគាត់​ គឺ​តម្លៃ​អាច​ទទួល​បាន​មិន​ថ្លៃ​ពេក​នោះទេ ​ហើយ​សំណូមពរ​ដល់​អាជីវករ​បន្ត​រក្សា​តម្លៃ​បែប​រហូត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​។


អ្នកស្រី ទិ​ត្យ ប៉ោង អ្នកលក់​សំបុត្រ​ចូល​កម្សាន្ត​សហគមន៍​ទេសចរ​ពាម​ក្រសោប ​លើកឡើងថា ​២​ថ្ងៃ​មកនេះ មាន​ភ្លៀង​ទេសចរ​ចូល​លេង​ត្រឹម​៩០០​នាក់​ទេ​ គឺ​ថយចុះ​៥​ទៅ​៦​ពាន់​នាក់ ​ធៀប​នឹង​ឆ្នាំ​២០១៩​ កន្លងទៅ​ ដោយ​អ្នកស្រី​យល់ថា​មកពី​គ្រោះទឹកជំនន់ ​និង​ជំងឺ​កូ​វីដ​តែម្តង​៕​


អត្ថ​ប​ទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        718
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        220
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        354

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm