ឯកឧត្តម ជាវ តាយ បង្ហាញឆន្ទៈធ្វើឱ្យក្រុងពោធិ៍សាត់គ្មានសំរាមទៅពេលអនាគត

2021/11/04 11:26:58 pm        595

ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ បានបង្ហាញឆន្ទៈធ្វើឱ្យក្រុងពោធិ៍សាត់ គ្មានសំរាម ទៅពេលអនាគត ដើម្បីសោភណភាពក្រុង បរិស្ថានល្អ និងសុខុមាលភាពពលរដ្ឋល្អ។

កាលពីម្សិលមិញ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានលើកយកបញ្ហាសំរាមក្នុង ក្រុងពោធិ៍សាត់ មកពិភាក្សាជាមួយអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាម ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការគ្របគ្រងបញ្ហាសំរាម ការប្រមូលសំរាមមានភាពល្អប្រសើរ មិនកកស្ទះ ដើម្បីកុំឱ្យប៉ះពាល់ដល់ការរស់នៅរស់ប្រជាពលរដ្ឋ និងបាត់បង់សោភណភាពក្រុង។

ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្នការប្រមូលសំរាម ក្នុងក្រុងពោធិ៍សាត់ មិនទាន់ទទួលបាន ជោគជ័យនោះទេ គឺនៅសល់សំរាមច្រើនណាស់ ​ហើយមធ្យោបាយដឹកជញ្ជូន​ ក៏មានតិចដែរ។ មានឡាន ដឹកសំរាមតែពីរទៅបីគ្រឿងប៉ុណ្ណោះ និងមានសភាពចាស់ៗទៅហើយ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តទទួលបន្ទុកការងារគ្រប់គ្រងសំរាម បានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ២០១៦មក សំរាមក្នុងក្រុងពោធិ៍សាត់ មានការកើនឡើងជានិច្ច ​រហូតដល់ឆ្នាំនេះ កើន​ដល់​ចំនួន៤០ តោន ក្នុងមួយថ្ងៃ។ ពីមុនមានក្រុមហ៊ុនពីរ បានធ្វើការប្រមូលសំរាម តែឥឡូវ បានដួល​រលំ​ទៅហើយ បច្ចុប្បន្នការប្រមូលសំរាមក្នុងក្រុងពោធិ៍សាត់ គឺក្រុមយុវជន ជាអ្នកម៉ៅការប្រមូល។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន ទីលានចាក់សំរាមពេញ ផ្លូវចូលតូច ពិបាកក្នុងការដឹកជញ្ជូន ​ទើបធ្វើ ឱ្យកកស្ទះសំរាម។ ​ប្រសិនបើទីលានចាក់សំរាមថ្មី ​ត្រូវបានសាងសង់រួចរាល់ ហើយក្រុមហ៊ុន​ម៉ៅការ​ប្រមូល សំរាមបន្ថែមគ្រឿងចក្រនោះការប្រមូលសំរាមក្នុងក្រុងពោធិ៍សាត់ នឹងល្អប្រសើរ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានផ្តល់អនុសាសន៍ណែនាំ ឱ្យគិតគូរពីមធ្យោបាយ ក្នុងការដឹកជញ្ជូនសំរាម ​និងទីតាំងស្តុកដំបូងឱ្យបានល្អ ដែលនឹងអាចកាត់បន្ថយការរ៉ាយប៉ាយ​នៃ​សំរាម។ ក្រុមហ៊ុនម៉ៅការសង់ទីលានចាក់សំរាមថ្មី ត្រូវពន្លឿនការសាងសង់។

លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា មកដល់ពេលនេះ ​ការសាងសង់ទីលាន ចាក់សំរាមថ្មី សម្រេចបាន៨០ភាគរយហើយ ដោយលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ១០ហិកតា ចម្ងាយ ពីទីប្រជុំជនក្រុងពោធិ៍សាត់ ប្រមាណ៥គីឡូម៉ែត្រ។ ​ការស្ថាបនាទីលានចាក់សំរាមថ្មីនេះ គឺស្ថិតក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទ្លេសាប ដោយប្រើប្រាស់ថវិកាជំនួយរបស់ ADB ៕

អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm