ឯកសារ៖ សហរដ្ឋអាមេរិកបង្វែរជំនួយយោធាមួយចំនួនពីអេហ្ស៊ីបទៅលីបង់

2025/01/07 11:23:05 pm        40

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden នឹងបង្វែរជំនួយយោធាចំនួន ៩៥លានដុល្លារ ដែលទុកសម្រាប់ផ្ដល់ឲ្យអេហ្ស៊ីប ទៅប្រទេសលីបង់ដែលត្រូវប្រឈមនឹងការគំរាមកំហែងពីក្រុមហេសបូឡា និងតួអង្គមិនមែនរដ្ឋផ្សេងទៀត ហើយកំពុងអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល។ នេះបើយោងតាមឯកសារដែលសារព័ត៌មាន Reuters បានឃើញ កាលពីថ្ងៃចន្ទ (ទី៦ ខែមករា)។

ការជូនដំណឹងរបស់ក្រសួងការបរទេសទៅកាន់សភា អំពីការផ្លាស់ប្តូរដែលបានគ្រោងទុកនេះ បានហៅកងកម្លាំងប្រដាប់អាវុធលីបង់ថា ជា «ដៃគូសំខាន់» ក្នុងការបន្តគាំទ្រកិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបញ្ឈប់អរិភាព និងដើម្បីទប់ស្កាត់ក្រុមហេសបូឡាកុំឲ្យគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែល។

ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីសមាជិកបក្សប្រជាធិបតេយ្យមួយចំនួនរបស់លោក Biden នៅក្នុងសភា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសអេហ្ស៊ីប ជាពិសេសការចាប់ខ្លួនអ្នកទោសនយោបាយរាប់ពាន់នាក់។ ក្រសួងការបរទេស និងស្ថានទូតអេហ្ស៊ីប ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

កាលពីខែកញ្ញា ក្រសួងការបរទេសបានប្រាប់ឲ្យដឹងថា រដ្ឋបាលលោក Biden កំពុងមិនរឹតបន្តឹងលក្ខខណ្ឌផ្នែកសិទ្ធិមនុស្ស ដើម្បីផ្ដល់ជំនួយយោធាដល់អេហ្ស៊ីប ដោយបានធានាដល់ទីក្រុងគែរនូវជំនួយបម្រុងទុកទាំងស្រុងចំនួន ១,៣ពាន់លានដុល្លារ ក្នុងនោះរួមទាំង ៩៥លានដុល្លារ ដែលពាក់ព័ន្ធជាពិសេសទៅនឹងវឌ្ឍនភាពរបស់អេហ្ស៊ីប ជុំវិញការដោះលែងអ្នកទោសនយោបាយផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm