លោក ម៉ាក្រុង នៅតែរង់ចាំការអរគុណសម្រាប់ការបញ្ឈប់ក្រុមជ្រុលនិយម នៅក្នុងតំបន់ Sahel

2025/01/07 11:26:37 pm        60

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃចន្ទថា លោកនៅតែរង់ចាំបណ្តារដ្ឋ នៅតំបន់Sahelរបស់ទ្វីបអាហ្រ្វិក ថ្លែងអំណរគុណដល់ទីក្រុងប៉ារីសសម្រាប់ការបញ្ឈប់ពួកគេមិនឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធ ហើយលោកបានច្រានចោលការលើកឡើងថា ប្រទេសរបស់លោក ត្រូវបានបង្ខំឲ្យចាកចេញពីតំបន់នេះ។

ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតបារាំង នៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីគោលនយោបាយការបរទេសសម្រាប់ឆ្នាំ ២០២៥ លោក ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងឆ្នាំ ២០១៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ទោះបីជារដ្ឋដូចគ្នាទាំងនោះ បានដកខ្លួនចេញពីការគាំទ្រផ្នែកយោធារបស់បារាំងក៏ដោយ។

លោក ម៉ាក្រុង បាននិយាយដោយហួសចិត្តថា៖«ខ្ញុំគិតថា ពួកគេភ្លេចអរគុណយើង ប៉ុន្តែមិនអីទេ ពួកគេនឹងអរគុណ»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពបារាំង បានដកខ្លួនចេញពីប្រទេសម៉ាលី នីហ្សេ និងបួគីណាហ្វាសូ បន្ទាប់ពីរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ហើយកំពុងស្ថិតក្នុងដំណើរការដកខ្លួនចេញពីប្រទេសឆាដ សេណេហ្គាល់ និងកូតឌីវ័រ។

លោកបានបន្ថែមថា៖«គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ នឹងមានរដ្ឋអធិបតេយ្យនោះទេ ប្រសិនបើកងទ័ពបារាំង មិនបានដាក់ពង្រាយ នៅក្នុងតំបន់នេះ»។

លោក ម៉ាក្រុង បានច្រានចោលការលើកឡើងដែលថា ទីក្រុងប៉ារីសត្រូវបានបណ្តេញចេញពីតំបន់នេះ ដោយនិយាយថា ខ្លួនបានសម្រេចចិត្តរៀបចំយុទ្ធសាស្ត្រឡើងវិញ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm