យោធាអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋឥស្លាមដេស( Daesh) នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បាននាំឲ្យមានការស្លាប់របស់ទាហានម្នាក់ដែល មិនមែនរបស់កងកម្លាំងចម្រុះអាមេរិក និងបានរងរបួសបុគ្គលិកពីរនាក់ផ្សេទៀតមិនមែនរបស់សហរដ្ឋអាមេរិក ។
យោធា បានរៀបរាប់លម្អិតអំពីប្រតិបត្តិការ ក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមដេស ដឹកនាំដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក រួមទាំងប្រតិបត្តិការមួយដែលបណ្តាលឲ្យមានការចាប់យកអ្វី ដែលទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក បាននិយាយថា គឺជាមេដឹកនាំក្រុមវាយប្រហារដេស។
មន្ត្រីអាមេរិក បាននិយាយថា ក្រុមរដ្ឋឥស្លាមដេស សង្ឃឹមថា នឹងវិលត្រឡប់មកវិញ នៅក្នុងប្រទេសស៊ីរីបន្ទាប់ពីការដួលរលំរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ( Bashar al-Assad) កាលពីខែធ្នូ។