ក្រុមហ៊ុន US Steel និង Nippon ប្តឹងរដ្ឋបាលលោក Biden ជុំវិញការសម្រេចខ្ទាស់មិនឲ្យរួមបញ្ចូលគ្នា

2025/01/07 11:32:03 pm        40

ប្រធានាធិបតីអាមេរិកលោក Joe Biden បានខ្ទាស់ដោយខុសច្បាប់នូវការដេញថ្លៃក្នុងតម្លៃ ១៤,៩ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nippon Steel របស់ជប៉ុន ដើម្បីទិញក្រុមហ៊ុនដែកថែប US Steel តាមរយៈការលើកឡើងពីសន្តិសុខជាតិ។ នេះបើតាមការចោទប្រកាន់របស់ក្រុមហ៊ុនទាំង២ នៅក្នុងពាក្យបណ្តឹង កាលពីថ្ងៃចន្ទ (ទី៦ ខែមករា)។

ក្រុមហ៊ុនទាំងនេះចង់ឲ្យតុលាការឧទ្ធរណ៍សហព័ន្ធលុបចោលការសម្រេចរបស់លោក Biden ដែលបន្ទច់បង្អាក់កិច្ចព្រមព្រៀងនេះ ដើម្បីឲ្យក្រុមហ៊ុនអាចមាននូវឱកាសមួយផ្សេងទៀត ក្នុងការទទួលបានការយល់ព្រម តាមរយៈការត្រួតពិនិត្យសន្តិសុខជាតិថ្មីដែលមិនមានការរំខានពីឥទ្ធិពលនយោបាយ។

ពាក្យបណ្តឹងនេះ បានចោទប្រកាន់ថា លោក Biden មានអគតិ ចំពោះការសម្រេចរបស់គណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក ដែលពិនិត្យលើការវិនិយោគបរទេស សម្រាប់ហានិភ័យសន្តិសុខជាតិ និងបានរំលោភសិទ្ធិរបស់ក្រុមហ៊ុន ក្នុងការទទួលបាននូវការត្រួតពិនិត្យដោយយុត្តិធម៌។

ការច្របាច់ចូលគ្នានេះ បានក្លាយទៅជាបញ្ហានយោបាយយ៉ាងខ្លាំងក្លា នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទាំងលោក Biden របស់គណបក្សប្រជាធិបតេយ្យ និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ពីគណបក្សសាធារណរដ្ឋ បានសន្យាថា នឹងរារាំងមិនឲ្យវាកើតឡើងជាដាច់ខាត នៅពេលដែលអ្នកទាំង២ បានឃោសនាទាក់ទាញអ្នកបោះឆ្នោត នៅក្នុងរដ្ឋប្រកួតប្រជែង Pennsylvania ដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន US Steel។ ហើយប្រធានសហជីព United Steelworkers លោក David McCall បានជំទាស់នឹងការចងសម្ព័ន្ធភាពនេះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm