ជ័យជម្នះ៧មករា បានប្រែក្លាយកម្ពុជាពីប្រទេសគ្មានចំណូល ទៅជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ

2025/01/07 11:46:45 pm        101

ភ្នំពេញ ៖ ជ័យជម្នះ ៧ មករា បានប្រែក្លាយកម្ពុជា ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិ ក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ, ប្រជាពលរដ្ឋដែលគ្មានស្គាល់ក្រដាស់ប្រាក់ និងគ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំបានជាង ២ ៧០០ ដុល្លារក្នុងមួយម្នាក់ និងមានទំហំពាណិជ្ជកម្មកើនឡើងជាង ៥០ ពាន់លានដុល្លារ។

​ឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះ មូលដ្ឋានស្រុកសន្ទុក នៅក្នុងការប្រារព្វមិទ្ទិញអបអរសាទរ ខួបលើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ឯកឧត្តមបានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គមិទ្ទិញ ដែលក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ៤៦ ឆ្នាំក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ 

ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់ខ្លួន។ សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និង ជីវភាពប្រជាជនក៏មានស្ថិរភាព។ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្ត កំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ 

ជាក់ស្តែងរយៈពេល៤៦ឆ្នាំ ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយពីប្រទេសមានប្រជាជន ត្រឹម ៥ លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជាង១៧ លាននាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិ ក្លាយជាប្រទេស មានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយ ជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ២ ៧០០ ដុល្លារ, កម្ពុជាដែលធ្លាប់តែគ្មានការដោះដូរពាណិជ្ជកម្ម ក្លាយជាប្រទេសមានទំហំ ពាណិជ្ជកម្មប្រមាណជាង ៥០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញជាង ២៤ ពាន់លានដុល្លារ, និងជាប្រទេស គ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគពីខាងក្រៅមានទំហំរាប់ពាន់លានដុល្លារផងដែរ ។ 

និយាយជារួម, ក្រោយថ្ងៃរំដោះ ៧ មករា រយៈពេល ៤៦ ឆ្នាំ កន្លងមកនេះ ប្រជាជាតិកម្ពុជា បានរស់ជាមួយមុខមាត់ថ្មី ដែលពោរពេញដោយសុខសិរី និងក្តីសង្ឃឹមកាន់តែខ្លាំងក្លា ក្នុងការបោះជំហានទៅរកភាពរុងរឿង និងសុខសុភមង្គលវិបុលភាពកាន់ តែខ្លាំងសម្រាប់មនុស្សជំនាន់ក្រោយ និងយូរអង្វែង។ ដូចនេះ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា, មាន៧ មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ, ហើយ ៧ មករា បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធទឹក, ភ្លើង, វត្តអារាម, និងសមិទ្ធផលដ៏សំខាន់ជាច្រើនទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm