ក្រសួង​អភិវឌ្ឍន៍ជនបទ គ្រោង​កែប្រែ​ក្លាយ​តំបន់​ជនបទ​ទៅជា​តំបន់​ជនបទ​ស៊ីវិល័យ​ឆ្នាំ​២០៣០

2021/11/05 12:10:12 am        518

ភ្នំពេញ៖ ក្រសួង​អភិវឌ្ឍន៍ជនបទ បានសម្រេច​ពន្លឿន​ការរៀបចំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ ឆ្នាំ​២០២១-​ឆ្នាំ​២០៣០ ដើម្បី​កែប្រែ​ស្ថានភាព​ជីវភាព ស្ថានភាព​សុខភាព​ការរស់នៅ​របស់​ជនជាតិ​ភាគ​ដើម​ភាគតិច​កម្ពុជា និង​ពលរដ្ឋ​ទូទៅ​នានា​នៅ​តាម​តំបន់​ជនបទ និង​ប្រែក្លាយ​តំបន់​ជនបទ​នានា​នោះ​អោយ​ទៅជា​តំបន់​ជនបទ​ស៊ីវិល័យ​នៅ​ឆ្នាំ​២០៣០ ក្នុងនោះ ​ភូមិឋាន​នៃ​ជនជាតិដើម​ភាគតិច​ក៏​ទទួល​ផល​ប្រយោជន៍​ពី​ការអភិវឌ្ឍ​ដូចៗ​គ្នា​។

​នៅ​ក្នុង​ពី​ធី​បិទ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ​ស្តីពី​ស្ថានភាព​ប្រជាសាស្ត្រ និង​សង្គម សេដ្ឋកិច្ច របស់​ជនជាតិដើម​ភាគតិច​កម្ពុជា​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​នា​ថ្ងៃទី​៤ ខែ​វិចិ្ឆកា​នេះ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​មានប្រសាសន៍ថា នៅក្នុង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​នោះ ក្រសួង​បាននិងកំពុង​គិតគូរ និង​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ចំនួន​៥​កម្មវិធី រួមមាន​៖ ១. ការអភិវឌ្ឍន៍​ជនបទ ២. ការអភិវឌ្ឍន៍​សុខភាព និង​កែលំអ​លក្ខ​ខ័​ណ្ឌ​រស់នៅ​ជនបទ ៣. អភិវឌ្ឍន៍​សហគមន៍​ជនបទ ៤. អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​គមនាគមន៍​ជនបទ ទី​៥.​ការអភិវឌ្ឍន៍​គោលនយោបាយ​និង​ពង្រឹង​អភិបាលកិច្ច​។​

​ឯកឧត្តម អ៊ុក រ៉ាប៊ុន បន្តថា នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​នេះ ក្រសួង ​ក៏បាន​ផ្តោត​ការគិតគូរ​ខ្លាំង​លើ​ការងារ​អភិវឌ្ឍន៍ និង​អភិរក្ស​ជនជាតិដើម​ភាគតិច​កម្ពុជា​ទាំងអស់ ដោយបាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​សំខាន់​មួយចំនួន​រួមមាន​៖ ទី​១.ផ្សព្វផ្សាយ និង​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​និង​អភិរក្ស​ជនជាតិដើម​ភាគតិច​អោយបាន​ទូលំទូលាយ ទី​២.សម្របសម្រួល​ប្រកាស​ស្វ័យ​អត្តសញ្ញាណ​និង​កំណត់​អត្តសញ្ញាណ​ក្រុម​ជនជាតិដើម​ភាគតិច​នីមួយៗ ទី​៣.​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ទី​៤. រៀបចំ​ចងក្រង​វប្បធម៌​ប្រពៃណី ទំនៀម​ទំលាប់ ,​ទី​៥. កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​តំបន់​ជនជាតិដើម​ភាគតិច និង​ទី​៦.អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ លើក​កំពស់​សុខភាព​ជាដើម​។​

​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន បន្តថា នៅ​សិក្ខាសាលា​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥​លើក​កន្លងមក ក្រសួង​ក៏បាន​ចុះ​កំណត់​អត្តសញ្ញាណ និង​ចេញ​លិខិត​ទទួលស្គាល់​ភូមិឋាន​ជនជាតិដើម​ភាគតិច​បាន​ប្រមាណ ១៥៥​ភូមិ ស្មើនឹង​៣៣%​នៃ​ចំនួន​ភូមិ​ជនជាតិដើម​ភាគតិច​សរុប​ចំនួន​៤៥៥​ភូមិ ហើយ​ភូមិ​ទាំងនោះ​មាន​មួយចំនួនធំ បានទទួល​ការអភិវឌ្ឍន៍​និង​បានដាក់​រក្សា​តុល្យភាព​រវាង​វប្បធម៌​បុរាណ ការធ្វើ​ទំនើបកម្ម​ជនបទ និង​ការធានា​សុខដុម​នីយកម្ម​វប្បធម៌ ប្រពៃណី និង​សាសនា​ផងដែរ​។​

​បើតាម​ឯកឧត្តមក​ត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​ថ្លែងថា មកដល់​បច្ចុប្បន្ន ក្រសួង​បានកំណត់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា បាន​ចំនួន​២២​អំបូរ ដែលមាន​ប្រជាជន​សរុប​ជាង​១៨​ម៉ឺន​នាក់ ស្មើនឹង​១.៣៤% នៃ​ប្រជាជន​កម្ពុជា​សរុប​នៅក្នុង​ឆ្នាំ​២០០៨ ហើយ​ចំនួន​នេះ ​មាន​កំណើន​ឡើង​ប្រមាណ ០.៥១% ក្នុង​មួយឆ្នាំៗ​រៀងរាល់ឆ្នាំ​រហូតមក​ដល់​បច្ចុប្បន្ន​៕ ​អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm