ជម្លោះកាន់តែធ្ងន់ធ្ងរឡើង ជុំវិញសភាកូរ៉េខាងត្បូងដកការចោទប្រកាន់បទបះបោរលើលោក Yoon

2025/01/08 02:05:50 am        122

ជាមួយនឹងសវនាការចោទប្រកាន់ទម្លាក់តំណែងជាផ្លូវការលើប្រធានាធិបតី លោក Yoon Suk Yeol ជិតដល់មួយសប្តាហ៍ ទាំងគណៈកម្មាធិការចោទប្រកាន់របស់រដ្ឋសភា និងអ្នកតំណាងស្របច្បាប់របស់លោក បានបង្កើនការទាមទាររបស់ពួកគេ ជុំវិញការឲ្យដកចេញនូវការចោទប្រកាន់ពីបទបះបោរ។

អំឡុងសវនាការត្រៀមលើកទី២ ដែលធ្វើឡើងនៅឯតុលាការធម្មនុញ្ញកូរ៉េខាងត្បូង នាថ្ងៃអង្គារ (ទី៧ ខែមករា) នេះ គណៈកម្មាធិការចោទប្រកាន់ទម្លាក់តំណែងរបស់រដ្ឋសភា បានប្រាប់ថា ខ្លួននឹងដកការចោទប្រកាន់ពីបទបះបោរចេញពីមូលដ្ឋានផ្លូវច្បាប់នៃការចោទប្រកាន់ទម្លាក់តំណែង ដើម្បីឲ្យចៅក្រុមអាចពន្លឿនការកាត់ក្តី។ គណៈកម្មាធិការបានបន្ថែមថា ការកាត់ក្តីគួរតែផ្តោតលើការរំលោភរដ្ឋធម្មនុញ្ញ ជាជាងស៊ើបរកបទល្មើសជាក់លាក់ ក្រោមច្បាប់ព្រហ្មទណ្ឌ។

ចាប់ពីនោះមក ការជជែកដេញដោលពាក់ព័ន្ធ បានរីករាលដាលរហូតដល់ក្រៅបន្ទប់តុលាការ។ តំណាងផ្លូវច្បាប់របស់លោក Yoon បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៧ ខែមករានេះ ដោយលើកឡើងថា ការចោទប្រកាន់ទម្លាក់តំណែង គួរតែត្រូវបានច្រានចោលទាំងស្រុងភ្លាមៗតែម្ដង។

ក្រុមអ្នកច្បាប់របស់លោក Yoon បានទទួលស្គាល់ថា៖ «ការដកការចោទប្រកាន់ពីបទបះបោរ មិនមែនគ្រាន់តែជាការដកចេញនូវបទចោទប្រកាន់មួយ ក្នុងចំណោមការចោទប្រកាន់ ២ករណីប៉ុណ្ណោះទេ ប៉ុន្តែតំណាងឲ្យការដកចេញស្ទើរតែ ៨០% នៃខ្លឹមសាររបស់សេចក្ដីសម្រេចចោទប្រកាន់ទម្លាក់តំណែង»។

យោងតាមក្រុមរបស់លោក បានឲ្យដឹងថា សេចក្ដីសម្រេចចោទប្រកាន់ទម្លាក់តំណែង មានប្រវែង ៤០ទំព័រ។ ក្រុមនេះបានបញ្ជាក់ថា ក្នុងចំណោម ២៦ទំព័រ ដែលមិនបានរាប់បញ្ចូលសុន្ទរកថារបស់លោក Yoon និងក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ២១ទំព័រ ផ្តោតលើបញ្ហាទាក់ទងនឹងច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មាតិកាដែលបានដកចេញមានចំនួន ៨០ភាគរយនៃសេចក្ដីសម្រេច។

ដោយចោទប្រកាន់គណៈកម្មាធិការចោទប្រកាន់ទម្លាក់តំណែងរបស់រដ្ឋសភាថា «ប្រឌិដ្ឋភាសាមិនសមហេតុផល និងធ្វើឲ្យយល់ខុស ក្នុងគោលបំណងបំភាន់សាធារណជន» ក្រុមការងារនេះបានលើកហេតុផលថា ប្រសិនបើបទចោទបះបោរ ក្រោមច្បាប់ព្រហ្មទណ្ឌ មិនមានទេនោះ ការចោទប្រកាន់ទម្លាក់តំណែងនេះ គឺមិនស្របច្បាប់ឡើយ។ ផ្ទុយទៅវិញ គណៈកម្មាធិការចោទប្រកាន់ទម្លាក់តំណេងរបស់រដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ មករានេះថា នឹងបន្តរក្សាជំហររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm