អាជ្ញាធរថៃ៖ តារាសម្ដែងភាពយន្តជនជាតិចិនដែលបាត់ខ្លួន ត្រូវបានរកឃើញ

2025/01/08 02:25:18 am        140

អាជ្ញាធរថៃបាននិយាយថា តារាសម្តែងភាពយន្តជនជាតិចិនម្នាក់ដែលបានបាត់ខ្លួននៅជិតព្រំដែនប្រទេសថៃជាមួយសហភាពមីយ៉ាន់ម៉ា ត្រូវបានរកឃើញ ខណៈដែលប្រទេសទាំង២ ប្រឹងប្រែងទប់ស្កាត់ផលប៉ះពាល់ពីឧប្បត្តិហេតុលើឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។

បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក Sorawong Thienthong បានឲ្យដឹងថា លោក Wang Xing ដែលត្រូវបានគេស្គាល់ថា Xingxing តាមឈ្មោះលើបណ្ដាញសង្គម ត្រូវបានរកឃើញដោយអាជ្ញាធរមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ (ទី៦ ខែមករា) ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃអង្គារ (ទី៧ ខែមករា) នេះ។

គួរបញ្ជាក់ថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា លោក Wang បានបាត់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ពីទីក្រុង Mae Sot របស់ថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីរូបលោកបានទៅដល់ប្រទេសនេះ សម្រាប់អ្វីដែលលោកជឿថា ជាការថតកម្មវិធីទូរទស្សន៍។

សេចក្ដីរាយការណ៍ពីការបាត់ខ្លួនរបស់លោក Wang បានបង្កឲ្យមានការជជែកគ្នាយ៉ាងទូឡំទូលាយ នៅលើវេទិកាបណ្ដាញសង្គមរបស់ចិន ដោយអ្នកប្រើប្រាស់មួយចំនួនបានប៉ាន់ស្មានថា រូវលោកប្រហែលជាត្រូវបានគេចាប់ពង្រត់ទៅធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកមួយ នៅសហភាពមីយ៉ាន់ម៉ា។

មិត្តស្រីរបស់លោក Wang បានអះអាងតាមរយៈការបង្ហោះលើបណ្ដាញសង្គមថា តារាសម្ដែងរូបនេះ បានជិះរថយន្តចេញពីទីក្រុងបាងកក មុនពេលបាត់បង់ការទាក់ទង នៅទីក្រុងជាប់ព្រំដែននោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm