ស៊ីរីនឹងទទួលបាននាវាផលិតថាមពលអគ្គិសនីពីកាតា និងទួរគី

2025/01/08 02:28:03 am        57

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានដកស្រង់សម្តីមន្ត្រីម្នាក់ ដែលបាននិយាយនៅថ្ងៃអង្គារ (ទី៧ ខែមករា) នេះថា ប្រទេសស៊ីរីនឹងទទួលបាននាវាផលិតអគ្គិសនីចំនួន ២គ្រឿង ពីប្រទេសទួរគី និងកាតា ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលដែលរងគ្រោះដោយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក Bashar al-Assad។

លោក Khaled Abu Dai អគ្គនាយកនៃស្ថាប័នទទួលបន្ទុកការបញ្ជូន និងចែកចាយអគ្គិសនី បានប្រាប់សារព័ត៌មាន SANA ថា នាវាទាំង២ នឹងផ្តល់ថាមពលអគ្គិសនីសរុបចំនួន ៨០០មេហ្គាវ៉ាត់ ប៉ុន្តែមិនបានបញ្ជាក់ពីរយៈពេលនោះទេ។

លោក Abu Dai បាននិយាយថា៖ «ទំហំនៃការខូចខាត ចំពោះស្ថានីយ៍ផលិត និងបំប្លែង និងបណ្តាញតភ្ជាប់អគ្គិសនី ក្នុងអំឡុងពេលនៃអតីតរបបនេះ គឺមានទំហំធំណាស់ ហើយយើងកំពុងស្វែងរកការស្តារឡើងវិញ ដើម្បីបញ្ជូនថាមពល»។

តែយ៉ាងណាក្ដី លោកមិនបាននិយាយថា តើស៊ីរីនឹងទទួលបាននាវាទាំង ២នេះ នៅពេលណានោះទេ។ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានចេញការលើកលែងទណ្ឌកម្ម សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នគ្រប់គ្រងនៅស៊ីរី រយៈពេល ៦ខែ បន្ទាប់ពីការបញ្ចប់នូវរបបគ្រប់គ្រងរបស់លោក Assad ដើម្បីព្យាយាមបង្កើនលំហូរនៃជំនួយមនុស្សធម៌។

ការលើកលែងនេះអនុញ្ញាតឲ្យមានប្រតិបត្តិការថាមពលមួយចំនួន និងការផ្ទេរប្រាក់ផ្ទាល់ខ្លួនទៅកាន់ប្រទេសស៊ីរី រហូតដល់ថ្ងៃទី៧ ខែកក្កដា។ តែវិធានការនេះមិនបានលុបចោលទណ្ឌកម្មណាមួយឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm